ញាំ​ខ្យង​ជីរ​ពង​ទា​កូន​

121

+​គ្រឿងផ្សំ​៖
– ខ្យង
– គល់​ស្លឹកគ្រៃ
– ស្លឹក​ក្រូចសើច
– រំដេង​
– ទឹកត្រី​កោះកុង​
– ជី​ពង​ទា​កូន​

+​វិធី​ធ្វើ​៖
– សម្រាប់​មុខម្ហូប​នេះ ដំបូង​គេ​យក​ខ្យង​ទៅ​ចំហុយ​ជាមួយ​គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច និង​រំដេង​ដើម្បី​កាត់​ចំអាប​។
– បន្ទាប់មក​ត្រូវ​ឆ្កឹះ​សាច់​វា​ចេញពី​សម្បក​រួច​ប្រើ​ទឹកត្រី​កោះកុង​ដែលមាន​ម្ទេស និង​ខ្ទឹមស​ច្រើន​មក​ស្រូប​ញាំ​ឲ្យ​ចូលជាតិ
– សឹម​រៀប​ជីរ​ពង​ទា​កូន​ទ្រាប់​បាត​ចាន ហើយ​ដាក់​ញាំ​ខ្យង​ពីលើ​នោះ​ជាការ​ស្រេច ៕ ប្រភព​: វិជ្ជា​ធ្វើ​ម្ហូប​