ញាំ​ត្រប់​សណ្ដែកបណ្ដុះ

163

+ ​គ្រឿងផ្សំ​៖
– ត្រប់វែង
– ម្ទេស​ប្លោក
– សណ្ដែកបណ្ដុះ
– ខ្ទឹមស
– ម្រេចស
– ជីរអង្កាម
– សណ្ដែកដី​លីង
– សាច់ជ្រូក​ចិញ្ច្រាំ
– គល់​ជីរ​វ៉ាន់​-​ស៊ុយ
– ម្ទេសដៃនាង
– ក្រូចឆ្មារ​
– អំបិល
– ស្ករស
– ម្សៅ​ស៊ុប
– ប្រេង​អូ​លីវ​

+ វិធី​ធ្វើ​៖
– ដំបូង​ត្រូវយក​ត្រប់​មក​ហាន់​ជា​ចំណិត​ស្ដើងៗ​ហើយ​ប្រឡាក់​ជាមួយ​អំបិល ម្រេចស និង​ប្រេង​អូ​លីវ ហើយ​អាំង​ឲ្យ​ឆ្អិន​ល្មម មុននឹង​យក​វា​ទៅ​រៀប​ដាក់​ចាន​។​
– សាច់ជ្រូក​ចិញ្ច្រាំ​ត្រូវយក​វា​មក​ឆា​ជាមួយ​ខ្ទឹមស រួច​យកមក​ញាំ​ជាមួយ​ទឹកត្រី​ជូរអែម និង​បន្លែ​ដូចជា​ម្ទេស​ប្លោក សណ្ដែកបណ្ដុះ ជីរអង្កាម រួច​ដួស​ដាក់​ពីលើ​ត្រប់​ហើយ​រោយ​សណ្ដែកដី​លីង​ជាការ​ស្រេច ៕ ប្រភព​: Khmercookingrecipes​