ញាំ​ត្រយូងចេក សាច់ជ្រូក​ចិញ្ច្រាំ​

367

+ គ្រឿងផ្សំ​៖
– ត្រ​យ៉ូ​ង​ចេក ១
– សាច់ជ្រូក​ចិញ្ច្រាំ ២០០ ទៅ ៣០០ ក្រាម ឬ ២-៣ ខាំ​
– ត្រសក់ ១
– ការ៉ុត ១
– ជីគ្រប់មុខ​
– គល់ Celeries ២​ធាង (​បើ​មិន​មានប្រើ​ស្ពៃក្តោប​ស​ជំនួស​)
– ក្រូចឆ្មារ ១​ផ្លែ​
– ម្ទេស ៣-៤​ផ្លែ​
– ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដី​លីង​រួច
– ស្ករផែន ១​ដុំ និង​អំបិល ទឹកត្រី​

+​ធ្វើ​ទឹកត្រី​ផ្អែម
– ដាំទឹក​ក្តៅ កន្លះ​ចាន រួច​ដាក់​អំបិល​ម៉ត់ កន្លះ​ស្លឹក​ព្រា​បាយ ។
– ចាក់ទឹក​ត្រី ៤​ស្លាបព្រា​បាយ​លាយ
– ច្របាច់​ក្រូចឆ្មា ១​ផ្លែ​ចូល​
– ដាក់​ស្ករផែន ១​ដុំ (​បើ​យើង​ចូលចិត្ត​ផ្អែម ដាក់ ២​ដុំ​)
– ហាន់​ខ្ទឹមស ខ្ទឹមក្រហម និង​ម្ទេស រួច​ចាក់​លាយ​បញ្ចូល​គ្នា រួច​ភ្លក់​មើល ។ អាច​ថែមថយ​រសជាតិ ។ ទុក​ទឹកត្រី ១៥​នាទី​អោយចូល​ជាតិ​ល្អ ។

+​ធ្វើ​ញាំ ៖
– ហាន់​ត្រ​យ៉ូ​ង​ចេក អោយ​ស្តើងៗ រួច​ដាក់​ត្រាំ​ទឹក​ត្រជាក់ ។
– យក​សំបក​ក្រូចឆ្មារ​ដែល​ប្រើ​រួចមក​ដាក់​ក្នុង​ទឹក​ត្រជាក់​ដែរ ។ ការធ្វើ​បែបនេះ គឺ​ដើម្បី​កាត់​ជ័រ​ត្រ​យ៉ូ​ង​ចេក និង​អោយ​វា​មាន​ពណ៌​ស្រស់​ដោយ​ធម្មជាតិ ។
– ហាន់ Celeries ឬ​ស្ពៃក្តោប​ជា​ចំណិត​ស្តើងៗ ។ ឈូស​ការ៉ុត ។
– លាង​ជីគ្រប់មុខ​ចម្រុះ​គ្នា រួច​ទុកអោយ​ស្រស់ទឹក​មួយអន្លើរ ។
– យក​ខ្ទឹមស​បន្តិច​មក​រំលីង រួច​ឆា​ជាមួយ​សាច់ជ្រូក​ដែល​បាន​ចិញ្ច្រាំ​រួច ។ ដាក់​ទឹកត្រី ស្ករស បន្តិច​រួច​ភ្លក់​រសជាតិ ។
– ពេល​ទទួលទាន យក​ត្រ​យ៉ូ​ង​ចេក ជី ការ៉ុត​ឈូស​រួច និង Celeries មក​តម្រៀប ។ ចាក់​សាច់ជ្រូក​ចិញ្ច្រាំ​ពីលើ រួច​ដាក់​សណ្តែកដី​លីង ដែល​បុក​រួច​ពីលើ និង​ម្ទេស ២-៣​ផ្លែរ រួច​ចាក់​ទឹកត្រី​ផ្អែម ដែល​យើង​ធ្វើ​រួច ។ ច្របល់​ចូលគ្នា អោយ​សព្វ ទើប​ញាំ​ទៅ​វា​មាន​រសជាតិ​ចូលគ្នា​បានល្អ ៕ ប្រភព​ហ្វេ​ស​ប៊ុ​ក​: Style Cambodia ស្ទីល