ញាំ​ត្រី​ធូ​ណា​

168

+ គ្រឿងផ្សំ​
– ត្រី​ធូ​ណា កំប៉ុង 140g

– ម្ទេស​ខាប់ កន្លះ ស្លាបព្រា​បាយ​
– ទឹកត្រី 1 ស្លាបព្រា​បាយ​កន្លះ​
– ទឹកក្រូច​ឆ្មារ 2 ស្លាបព្រា​បាយ​កន្លះ​
– ស្ករស 2 ស្លាបព្រា​កាហ្វេ​
– ខ្ទឹមបារាំង 1/4 នៃ​ផ្លែ​
– ប៉េងប៉ោះ 1 ផ្លែ​
– ជី​ភ្លៅកង្កែប 3-4 ធាង​

– ជី​វ៉ាន់ស៊ុយ (​ហាន់​) 2-3 ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម 2 ស្លាបព្រា​បាយ​
– គល់​ស្លឹកគ្រៃ 1 គល់​
– ស្លឹក​ខ្ទឹម (​ហាន់​) 1 ស្លាបព្រា​បាយ​
– សណ្ដែកដី 3 ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– លាយ​ម្ទេស​ខាប់ ទឹកត្រី ទឹកក្រូច​ឆ្មារ ស្ករស ចូលគ្នា​កូរ​ឲ្យ​រលាយ​សព្វ​ល្អ
– បន្ទាប់មក​ហាន់​ខ្ទឹមបារាំង ប៉េងប៉ោះ ជី​ភ្លៅកង្កែប ជីវ៉ា​ស៊ុយ ខ្ទឹមក្រហម គល់​ស្លឹកគ្រៃ ស្លឹក​ខ្ទឹម ដាក់ចូល​ចាន​ទឹកត្រី ដែល​លាយ​ហើយ ច្របល់​ឲ្យ​សព្វ​ល្អ ដួស​ត្រី​ធូ​ណា​កំប៉ុង​ដាក់ចូល ច្របល់​វា​ឲ្យ​សព្វ​ម្ដងទៀត រៀបសា​ឡា​ត់ ឬ​ស្ពៃ​ដាក់​ចាន​រួច​ដួស​ញាំ​ត្រី​ធូ​ណា​ដាក់ និង​រោយ​សណ្ដែកដី​ពីលើ​រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen​