ញាំ​ថ្លើម​ជ្រូក​

289

+ គ្រឿងផ្សំ​
– ថ្លើម​ជ្រូក ៤​ខាំ​
– ក្រូចឆ្មារ ១​ផ្លែ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាប​ព្រាក​ហ្វេ​
– ម្ទេស​ហុយ ១​ស្លាបព្រា​បាយ​
– អង្ករលីង ១​ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម ៤​មើម​
– ស្លឹក​ខ្ទឹម
– ជីរអង្កាម​
– ជីរ​ណា​
– ម្ទេស​ក្រៀម ៥​គ្រាប់​

+ វិធី​ធ្វើ​
– ហាន់​ថ្លើម​ជ្រូក​ជា​បន្ទះៗ​ធំ​ល្មម រួច​ដាក់​ស្ងោ​វា​ឲ្យ​ឆ្អិន​ស្រង់​ដាក់​ចាន​ធំ​មួយ ច្របាច់​ក្រូចឆ្មារ ដាក់​ទឹកត្រី ស្ករស ម្ទេស​ហុយ អង្ករលីង ហាន់​ខ្ទឹមក្រហម​ល្អិតៗ និង​ហាន់​ស្លឹក​ខ្ទឹម ជី​រណា​ដាក់ចូល ច្របល់​ឲ្យ​សព្វ​គ្រឿង​សឹម​ដាក់​ជី​អង្កាម​និង​ម្ទេស​ក្រៀម​ពីលើ​រួច​ជាការ​ស្រេច ៕ ប្រភព​: Chahna Mint​