ញាំ​នំ​បញ្ចុក​

2705
ចែករម្លែក

+ គ្រឿងផ្សំ​
– មឹក​ពីងពាង ២ខាំ​
– សាច់​ប៉ា​តេ
– សណ្ដែកកួរ កន្លះ​ខាំ​
– នំ​បញ្ចុក​២​ចង្វាយ​
– ទឹកត្រី កន្លះ​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ម្ទេស​ហុយ កន្លះ​ស្លាបព្រា​បាយ​
– ទឹកប្រហុក ១​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ១​ផ្លែ​
– ជីរវ៉ាន់ស៊ុយ​

+ វិធី​ធ្វើ​
– វះ​មឹក​លាង​ឲ្យ​ស្អាត យក​ស្រុះ​ឲ្យ​ឆ្អិន ទុក​មួយអន្លើរ​
– លាយ​គ្រឿង​ទឹកត្រី ស្ករស ទឹកប្រហុក ក្រូចឆ្មារ និង​ម្ទេស​ហុយ ក្នុង​ចាន​មួយ​កូរ​ឲ្យ​រលាយ​គ្រឿង សឹម​ដាក់​នំ​បញ្ចុក មឹក ហាន់សាច់ប៉ា​តេ​ជា​បន្ទះ​ខ្លីៗ ហាន់​សណ្ដែកកួរ​ឲ្យ​ល្អិត​ដាក់ចូល ច្របល់​ឲ្យ​សព្វ​គ្រឿង បន្ថែម​ជីរ​ពីលើ​រួច​ជាការ​ស្រេច ៕ ប្រភព​: Poiluang Cooking​