ញាំ​បង្គាព​ពាយ

198

+ គ្រឿងផ្សំ​៖
– ព​ពាយ
– បង្គា​ស្រស់
– ជីរ​គ្រប់មុខ
– ខ្ទឹមស
– ខ្ទឹមក្រហម
– ក្រូចឆ្មារ
– ម្ទេស
– បង្គា​ក្រៀម
– សណ្ដែកដី​លីង​បុក
– ទឹកត្រី
– ស្ករស
– ​ម្សៅ​ស៊ុប​។

+ វិធី​ធ្វើ​៖
– ព​ពាយ​ត្រូវ​លាង​ទឹក​ឲ្យ​ស្អាត​រួច​ហាន់​ស្ដើងៗ​ដូច​ក្នុង​រូបភាព​។​
– ខ្ទឹមស និង​ខ្ទឹមក្រហម​ត្រូវ​ហាន់​ជា​បន្ទះ​ស្ដើងៗ​ដូចគ្នា​។​
– ជីរ​ត្រូវ​បេះយក​ស្លឹក​ល្អ​ទុក​រួច​ហាន់​តូចៗ​។​
– បង្គា​ស្រស់​ត្រូវ​ស្រុស​មួយ​ភ្លែត​រួច​បកសម្បក វះ​ខ្នង​វា​ឲ្យ​ស្អាត​។​
– រីឯ​បង្គា​ក្រៀម​ត្រូវ​លាង​ទឹក​រួច​ពូត​ឲ្យ​ស្ងួត​។​
– ក្នុង​ចានគោម​ធំ ត្រូវដាក់​ព​ពាយ ជីរ​គ្រប់មុខ ខ្ទឹមស ខ្ទឹមក្រហម បង្គា​ស្រស់ បង្គា​ក្រៀម សណ្ដែកដី​បុក ម្ទេស រួច​ស្រូប​ទឹកត្រី ច្របាច់​ក្រូចឆ្មារ រោយ​ស្ករស និង​ម្សៅ​ស៊ុប​បន្តិច​ច្របល់​ឲ្យ​ចូលជាតិ​នោះ​ជាការ​ស្រេច​៕ ប្រភព​: Khmercookingrecipes