ញាំ​ពង​ទា​

121

+ គ្រឿងផ្សំ​
– ម្សៅ​ស៊ុប​ខ្ន​
– ពង​ទា ៦​គ្រាប់​
– ខ្ទឹមស មួយ​គល់​
– ខ្ទឹមក្រហម ២ មើម​
– ស្ពៃ Broccolii ៣ ខាំ​
– ក្រូចឆ្មា ២ ផ្លែ
– ប៉េងប៉ោះ ២ ផ្លែ​
– បង្គា យេ​ហឺ ២​កញ្ចប់​
– ជី​សម្រាប់​ញាំ​
– ម្ទេស​ខៀវ​ធំៗ ៣​ផ្លែ​
– ស្ករត្នោត​

+ វិធី​ធ្វើ​
– ស្ងោ​ពង​ទា យក​ជ័រ​ភ្នៅ រួច​បង​សម្បក​ចេញ ពុះ​ជា​ពីរ​, ស្ពៃ​កាត់​ជា​ចំណិត​ដូច​ឆា បន្ទាប់មក​ស្រុះ​វា​ចេញ​២​នាទី​សិន​, ប៉េងប៉ោះ​ចិត​ជា​ចំណិត​តូច​, ម្ទ​សហា​ន់​ជា​ចំណិតៗ យក​គ្រាប់​ចេញ​, ខ្ទឹមស និង​ខ្ទឹមក្រហម ហាន់​ជា​ចំណិតៗ
– បន្ទាប់មក​ដាក់​ពង​ទា​ក្នុង​ចាន​ធំ​មួយ ងាយស្រួល​ច្របល់​គ្រឿង ដាក់​ទឹកត្រី ៤ ស្លាបព្រា​បាយ ក្នុង​ចានចង្កឹះ​មួយ ច្របាច់​ក្រូចឆ្មា​ចូល ដាក់​ម្សៅ​ស៊ុ​ក​ខ្ន​១ ស្លាបព្រា​បាយ​កន្លះ ដាក់​ស្ករត្នោត​កន្លះ​ស្លាបព្រា​បាយ រួច​កូរ​ឲ្យ​សព្វ ដាក់​ខ្ទឹមស ខ្ទឹមបារាំង និង​ម្ទេស​ចូល ច្របល់​ចុះឡើង ឲ្យ​ចូល​គ្រឿង បន្ទាប់មក​ដាក់​ប៉េះ​ប៉ោះ ស្ពៃ​ចូល​ច្របល់​ឲ្យ​សព្វ សឹម​ចាក់​ចូល​ចាន​ធំ​ដែលមាន​ពង​ទា ដាក់​បង្គា យេ​ហឺ បន្ទាប់មក​ដាក់​ជី​ពីលើ រួច​ជាការ​ស្រេច ៕ ប្រភព​: Yummy Yummy​