ញាំ​ព្រលឹត​បង្គា​ស្រស់

211

+ គ្រឿងផ្សំ​៖
– ព្រលឹត
– បង្គា​ស្រស់​
– ជីរ​គ្រប់មុខ
– ខ្ទឹមស
– ខ្ទឹមក្រហម
– បង្គា​ក្រៀម
– សណ្ដែកដី​លីង
– ទឹកត្រី
– ស្ករស
– ម្សៅ​ស៊ុប​

+ ​វិធី​ធ្វើ​៖
– ដំបូង​ត្រូវ ធ្វើ​ទឹកត្រី​កោះកុង​ដោយ​យក​ខ្ទឹមស​បុក​ជាមួយ​ម្ទេស​រួច​បន្ថែម​ស្ករស ប៊ីចេង និង​ទឹកត្រី​ចូល​។​
– ព្រលឹត​ត្រូវ​លាង​កោស​ឲ្យ​ស្អាត​រួច​កាត់​ជា​កង់ៗ​ប្រមាណ​២​ថ្នាំងដៃ​។​
– ខ្ទឹមស និង​ខ្ទឹមក្រហម​ត្រូវ​ហាន់​ជា​បន្ទះ​ស្ដើងៗ​។​
– ជីរ​ត្រូវ​បេះយក​ស្លឹក​ល្អៗ​ទុក​។​
– បង្គា​ស្រស់​ត្រូវ​ស្រុះ​មួយ​ភ្លែត​រួច​បកសម្បក​។​
– រីឯ​បង្គា​ក្រៀម​ត្រូវ​លាង​ទឹក​រួច​ពូត​ឲ្យ​ស្ងួត​។​
– បន្លែ​ព្រលឹត ត្រសក់ ជីរ​គ្រប់មុខ ខ្ទឹមស និង​ខ្ទឹមក្រហម​ត្រូវ​យកទៅ​ញាំ​ច្របល់​ចូលគ្នា​ក្នុង​ចានគោម​រួច​សឹម ស្រោច​ទឹកត្រី​កោះ​កុះ រោយ​ម្សៅ​ស៊ុប និង​ដាក់​សណ្ដែកដី​បុក ៕ ប្រភព​: Khmercookingrecipes