ញាំ​ព​ពាយ​ជ្រុង​

218

+ គ្រឿងផ្សំ​
– បង្គា 6-7 ក្បាល​
– ទ្រូង​មាន់ 1 ចំហៀង​
– ព​ពាយ​ជ្រុង 10 ផ្លែ​
– កម្ទេច​សាច់ដូង​ក្រៀម 3 ស្លាបព្រា​បាយ​
– ខ្ទឹមស 1 កំពឹស​
– ខ្ទឹមក្រហម 1 ចំហៀង​
– ម្ទេសដៃនាង​ក្រហម 2 ផ្លែ​
– ទឹកត្រី 1,5 ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ 3 ស្លាបព្រា​បាយ​
– ស្ករស 1 ស្លាបព្រា​កាហ្វេ​
– ម្ទេស​ខាប់ 2 ស្លាបព្រា​បាយ​
– ទឹកខ្ទិះ​ដូង 3 ស្លាបព្រា​បាយ​
– សណ្ដែកដី​លីង 1 ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– ស្ងោរ​ទ្រូង​មាន់​ចេះ​សាច់​ដាក់​ចាន និង​ស្ងោរ​បង្គា​របកសំបក​ចេញ​ទុក​មួយអន្លើ ។​
– ដំបូង​ត្រូវ​ដាំទឹក​ល្មម​ស្រុះ​ព​ពាយ​ជ្រុង ដាំទឹក​ឲ្យ​ពុះ​ដាក់​អ​បិ​ល​ចូល​1 ស្លាបព្រា​បាយ រួច​ដាក់​ព​ពាយ​ជ្រុង​ចូល​ស្រុះ​ក្នុង​ទឹក កំពុងពុះ​រយៈពេល​១​នាទី សឹម​ស្រង់​វា​ចេញ​ដាក់​ត្រាំ​ក្នុង​ទឹក​ធម្មតា ។​
– បន្ទាប់មក​យក​ពពា​យមក​ហាន់​ខ្លី​ល្អិតៗ​ល្មម ទុក​មួយអន្លើ​

– ដាក់​ខ្ទះ​បើកភ្លើង​ចង្ក្រាន​ឲ្យ​ក្ដៅ​បន្តិច យក​កម្ទេច​សាច់ដូង​ក្រៀម​ដាក់​រលីង​ឲ្យ​ឡើង​ពណ៌​ក្រហម​បន្តិច រួច​ដួស​វា​ចេញ ។​
– យក​ចាន​មួយ ឈូស​ខ្ទឹមស​ដាក់ ហាន់​ម្ទេស ដាក់​ទឹកត្រី ទឹកក្រូច​ឆ្មារ ស្ករស ម្ទេស​ខាប់ ទឹកខ្ទិះ​ដូង ចូល​លាយ​គ្នា​កូរ​ឲ្យ​សព្វ​ល្អ ហាន់​ខ្ទឹមក្រហម បុក​សណ្ដែកដី ដាក់ចូល​ក្នុង​ចាន​ទឹកត្រី រួច​ដាក់​ព​ពាយ សាច់មាន់ បង្គា កម្ទេច​សាច់ដូង​រលីង ដាក់ចូល​ច្របល់​គ្រឿង​ឲ្យ​សព្វ​អាច​បន្ថែម​ជី​អង្កាម​ឲ្យ​មាន​ក្លិន​កាន់តែ​ឈ្ងុយ​រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen​