ញាំ​មីសួ​ប៉ា​តេ​

646

+ គ្រឿងផ្សំ​
– សាច់​ប៉ា​តេ
– សាច់ជ្រូក​ចិញ្ច្រាំ ៣​ខាំ​
– សាច់ក្រក (​សាច់ជ្រូក​) ១
– មីសួ ១​កញ្ចប់​តូច​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករដូង កន្លះ​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ១​ផ្លែ​
– ម្ទេស ៣​គ្រាប់​
– ខ្ទឹ​ក្រហម ២​មើម​
– ប៉េងប៉ោះ ១​ផ្លែ​
– ជីរវ៉ាន់ស៊ុយ​

+ វិធី​ធ្វើ​
– ស្ងោរ​សាច់ជ្រូក​ចិញ្ច្រាំ​ឲ្យ​ឆ្អិន និង​ស្រុះ​មីសួ​ឲ្យ​ឆ្អិន ស្រង់​ទុក​មួយអន្លើ​, ស្ងោរ​ប៉ា​តេ និង​សាច់ក្រក​ឲ្យ​ឆ្អិន​រួច​ហាន់​ជា​ចំណិតៗ​, ហាន់​ជីរ ខ្ទឹមក្រហម និង​ប៉េងប៉ោះ​
– លាយ​ទឹកត្រី ស្ករត្នោត ក្រូចឆ្មារ និង​ហាន់​ម្ទេស​ឲ្យ​ល្អិតៗ​ដាក់ចូល​គ្នា​កូរ​ឲ្យ​រលាយ​គ្រឿង រួច​ដាក់ សាច់ជ្រូក​ចិញ្ច្រាំ មីសួ ប៉ា​តេ និង​សាច់ក្រក​ចូល​កូរ​ច្របល់​ឲ្យ​សព្វ សឹម​ដាក់​ជី ខ្ទឹមក្រហម និង​ប៉េងប៉ោះ​ចូល ច្របល់​ឲ្យ​សព្វ​ម្ដងទៀត​រួច​ជាការ​ស្រេច ៕ ប្រភព​: Food by Book​