+ គ្រឿងផ្សំ
– មឹកពីងពាង ៤ខាំ
– សណ្ដែកបណ្ដុះ កន្លះខាំ
– ស្ករស
– ស្ករត្នោត ១ ស្លាបព្រាបាយកន្លះ
– ទឹកត្រី ១ ស្លាបព្រាបាយ
– ប៊ីចេង
– ក្រូចឆ្មារ ១ផ្លែ
– ខ្ទឹមស ៦ កំពឹស
– ម្ទេស ៦ ទៅ៧ គ្រាប់
– ជីម្លូ
+ វិធីធ្វើ
– លាងមឹងវះយកអាចម៍ចេញឲ្យស្អាត លាងច្របាច់ឲ្យស្អាត រួចដាក់អំបិលបន្តិច ស្ករសបន្តិច និងប៊ីចេងបន្តិចច្របល់ឲ្យសព្វសឹមដាក់ស្រុះវាឲ្យឆ្អិន រួចស្រង់ចេញ ហាន់ជាដុំតូចៗល្មមទុកមួយ ឡែក ។
– បុកខ្ទឹមស ជាមួយម្ទេសឲ្យម៉ដ្ឋដួសដាក់ចានចង្កឹះមួយ រួចដាក់ស្ករត្នោត ទឹកត្រី ប៊ីចេងបន្តិច កូរចូលគ្នាឲ្យសព្វល្អ បន្ទាប់មកច្របាច់កូចឆ្មារដាក់កូរឲ្យសព្វ រៀបមឹកហាន់ដាក់ចានរួចចាក់ ទឹកត្រីបុកចូលជាមួយមឹក ដាក់សណ្ដែកបណ្ដុះ និងជីចូលច្របល់ឲ្យសព្វរួចជាការស្រេច ៕ ប្រភព: Kimyee Ros Cooking