ញាំ​សាច់ក្រក​

685

+ គ្រឿងផ្សំ​
– សាច់ក្រក​ជ្រូក ៣
– ខ្ទឹមក្រហម ២​មើម​
– ត្រសក់ ១​ផ្លែ​
– ម្ទេស ៤​គ្រាប់​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ១​ផ្លែ​
– ជីរ​វាន់​ស៊ុយ​

+ វិធី​ធ្វើ​
– លាង​ទឹក​សាច់ក្រក​ឲ្យ​ស្អាត ដាក់​ចៀន​ឲ្យ​ឆ្អិន​ហាន់​ទទឹង​ជា​បន្ទះ​ស្ដើងៗ​ល្មម លាយ​គ្រឿង ទឹកត្រី ស្ករស ច្របាច់​ក្រូចឆ្មារ ហាន់​ខ្ទឹមស ហាន់​ត្រសក់ និង​ហាន់​ជីរវ៉ាន់ស៊ុយ​ដាក់ចូល ច្របល់​ឲ្យ​សព្វ​គ្រឿង​រួច​ជាការ​ស្រេច ៕ ប្រភព​: Food by Book​