ញាំ​សាច់គោ​អាំង​

546

+ គ្រឿងផ្សំ​
– សាច់គោ​កន្លះ​គីឡូ (​យក​សាច់​ក្រាស់​១​ដុំ​កន្លះ​គីឡូ​តែម្ដង​)
– គល់​ស្លឹកគ្រៃ ២​គល់​
– ខ្ទឹមក្រហម ១​មើម​
– ម្ទេស ដាក់​តាម​ចំណូលចិត្ត​
– ស្ករត្នោត ១ ស្លាបព្រា​បាយ​
– ក្រូចឆ្មា ១
– ទឹកត្រី​
– ជី​វ៉ាន់ស៊ុយ​
– ជី​អង្កាម​
– ស្លឹក​ក្រូចសើច ២​សន្លឹក ហាន់​ឆ្មាៗ​
– អង្ករលីង​បុកម៉ដ្ឋ១ ស្លាបព្រាបាយ

+ វិធី​ធ្វើ​
– យក​ស្ករត្នោត​ជ្រុំ​ឲ្យ​បែក ហាន់​ម្ទេស​ដាក់ រួច​ច្របាច់​ក្រូច​ចូល​កូរ​ឲ្យ​សព្វ ទុកមួយអន្លើ
– សាច់គោ​លាង​ឲ្យ​ស្អាត​មិនបាច់​ទាន់​ហាន់​ទេ យក​វា​មក​លាប​ជាមួយ​ទឹកត្រី​១​ស្លាបព្រា​បាយ រួច​យកទៅ​អាំង (​បើ​មាន​ទ្រនាប់​ទ្រាប់​សម្រាប់​អាំង​យក​ទឹក​ខ្លាញ់​ពេល​អាំង​ល្អ ព្រោះ​អាច​យក​ទឹក​សាច់ អាំង​នេះ​លាយ​ជាមួយ​ពេល​ញាំ​បាន នឹងធ្វើ​ឲ្យ​កាន់​តែមាន​រសជាតិ​)
– បន្ទាប់មក​ពេល​អាំង​ឆ្អិន យក​វា​មក​ហាន់​ដុំ​តូច​ល្មម រួច​ដាក់​ក្នុង​ចានគោម​១ បន្ទាប់មក​ដាក់ គល់​ស្លឹកគ្រៃ ខ្ទឹមក្រហម ជី​វ៉ាន់ស៊ុយ ជី​អង្កាម ស្លឹក​ក្រូចសើច បន្ទាប់មក​ចាក់ទឹក​ក្រូច​ឆ្មា ដែល​ធ្វើ​ហើយ​ចូល​រួច​ច្របល់​ចូលគ្នា និង​រោយ​អង្ក​លីង​ពីលើ រួច​ជាការ​ស្រេច ៕ ប្រភព​: Youtube