ញាំ​សាច់ជ្រូក​អាំង​ហិ​រៗ​

998

+ គ្រឿងផ្សំ​
– សាច់ជ្រូក 2 ខាំ​
– ទឹកក្រូច​ឆ្មារ 2 ស្លាបព្រា​បាយ​
– ទឹកត្រី 1 ស្លាបព្រា​បាយ​
– ទឹកឃ្មុំ 2 ស្លាបព្រា​កាហ្វេ (​អាច​ប្រើ​ស្ករត្នោត​)
– ម្ទេស​ខាប់ 2-3 ស្លាបព្រា​កាហ្វេ
– ម្ទេស​ក្រហម 3 គ្រាប់​
– ស្លឹក​ខ្ទឹម 2 គល់
– ស្លឹក​ជី​វ៉ាន់ស៊ុយ​
– ខ្ទឹមក្រហម​ធំ 1/4
– ប៉េងប៉ោះ​ក្រហម​តូចៗ​ប៉ុន​មេដៃ 15 ផ្លែ​

+ វិធី​ធ្វើ​
– ​អាំង​សាច់ជ្រូក រួច​ហាន់​ជា​បន្ទះ​តូច​ល្មម​
– លាយ​ទឹក​ក្រូចឆ្មារ ទឹកត្រី ទឹកឃ្មុំ ម្ទេស​ខាប់ ម្ទេស​ក្រហម​ហាន់​ដាក់ ក្នុង​ចាន​មួយ​កូរ​ឲ្យ​សព្វ រួច​យក​សាច់ ជ្រូក​ដាក់ចូល​កូរ​ឲ្យ​ចូល​គ្រឿង រួច​ហាន់​ស្លឹក​ខ្ទឹម ស្លឹក​ជី​វ៉ាន់ស៊ុយ ខ្ទឹមក្រហម ប៉េងប៉ោះ​ពុះ​ជា​ពីរ ដាក់ចូល​ចាន សាច់ជ្រូក​ច្របល់​ចូលគ្នា​ឲ្យ​សព្វ រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen​