ញាំ​សាច់មាន់​

584
ចែករម្លែក

+ គ្រឿងផ្សំ​
– មាន់ ១​ចំហៀង​
– ម្ទេស ៥​គ្រាប់​
– ខ្ទឹម ៨​កំពឹស​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ទឹកត្រី កន្លះ​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ១​ផ្លែ​កន្លះ​
– ជី​ពង​ទា​កូន ១​ក្ដាប់​
– ម្រេច (​បុក​ឲ្យ​ម៉ត់​) ១​ស្លាបព្រា​កាហ្វេ​
– គល់​ស្លឹកគ្រៃ ២​គល់​
– អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– ដាំទឹក​ស្ងោរ​មាន់ ដោយមាន​បង់​គល់​ស្លឹកគ្រៃ និង​អំបិល​បន្តិច​ដើម្បី​កុំ​ឲ្យ​មាន​ក្លិនឆ្អាប ពេល​ស្ងោរ​មាន់​ឆ្អិន​ហើយ បេះ​សាច់​ដាក់​ចាន​ទុក​មួយអន្លើ​
– បុក​ខ្ទឹម និង​ម្ទេស​ចូលគ្នា​ឲ្យ​ម៉ត់ រួច​ដួស​ដាក់​ចាន​សាច់មាន់ បន្ទាប់មក​ច្របាច់​ក្រូចឆ្មារ ដាក់​ស្ករស ទឹកត្រី និង​ដាក់​ទឹក​ស្ងោរ​មាន់​ចូល ១​វែក​សម្លរ ដាក់​ម្រេច ជីរ ចូល​ច្របល់​ឲ្យ​សព្វ​គ្រឿង រួច​ជាការ​ស្រេច ៕ ប្រភព​: Chahna mint​