ញាំ​ស្ពៃក្ដោប​សាច់ជ្រូក​បី​ជាន់​

1768

+ គ្រឿងផ្សំ​:
– ស្ពៃក្តោប​ពណ៌​ស ២ ខាំ​
– ស្ពៃក្តោប​ពណ៌​ស្វាយ ២ ខាំ​
– សាច់ជ្រូក ៣ ខាំ​
– ខ្ទឹមស​៥ គ្រាប់​
– ខ្ទឹមក្រហម ៥ គ្រាប់​
– សណ្តែកដី​លីង​កន្លះ​ចានចង្កឹះ​
– ទឹកត្រី ៣​ស្លាបព្រា​បាយ​
– ស្ករស ៣​ស្លាបព្រា​បាយ​
– ទឹកខ្មេះ​ឬ​ទឹកក្រូច​ឆ្មារ ២​ស្លាបព្រា​បាយ​
– ម្សៅ​ស៊ុប ១ ស្លាបព្រា​បាយ ដាក់​ម្ទេស​បន្ថែម​តាម​ចំណង់​ចំណូលចិត្ត​ក៏បាន​។​

+​វិធី​ធ្វើ​:
– ដំបូង​ត្រូវ​ស្ងោរ​សាច់ជ្រូក​អោយ​ឆ្អិន ហាន់​ជា​សរសៃៗ ខ្ទឹមស ខ្ទឹមក្រហម​ហាន់​បន្ទះ​ស្តើងៗ បុក សណ្តែកដី​លីង ស្ពៃក្តោប​ហាន់​ជា​សរសៃ​ឆ្មារ​។
– បន្ទាប់​យក​ស្ពៃក្តោប សាច់ជ្រូក ហៃ​ប៊ី ខ្ទឹមស ខ្ទឹមក្រហម​ដាក់​ទឹកត្រី ស្ករស ទឹកខ្មេះ ម្សៅ​ស៊ុប ច្របល់​ចូលគ្នា​ឲ្យ​ចូលជាតិ ទើប​រោយ​សណ្តែកដី​ពីក្រោយ​គេ បើ​ចង់​ដាក់​ជីគ្រប់មុខ រួច​ជាការ​ស្រេច​៕ ប្រភព​: khmer-like.blogspot.com