ញាំ​ស្ពៃក្តោប​សាច់មាន់​

313
ចែករម្លែក

+ គ្រឿងផ្សំ​
– ភ្លៅ​មាន់ ១
– ខ្ទឹមបារាំង ១ (​ហាន់​ជា​សរសៃៗ​)
– ការ៉ុត ហាន់​ជា​សរសៃៗ​
– ស្ពៃក្តោប ២​ខាំ (​ហាន់​ជា​សរសៃៗ​)
– ជី​អង្កាម​
– ជី​នាងវង​
– ម្ទេស កន្លះ​ស្លាបព្រា​បាយ (​ហាន់​ល្អិតៗ​)
– ទឹកត្រី ២​ស្លាបព្រា​បាយ​
– ស្ករ​
– ទឹកខ្មេះ ១​ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ ២​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– យក​ភ្លៅ​មាន់ស្ងោ​អោយ​ឆ្អឹ​ន រួច​ហែក​ជា​សរសៃៗ​។​
– យក​ខ្ទឹមបារាំង​លាយ​ជាមួយ​ស្ករ ១​ស្លាបព្រា​បាយ និង​ទឹកខ្មេះ​ច្របាច់​អោយ​ទន់ រួច​ផ្អាប់​ទុក​១៥​នាទី រួច​លាង​ទឹក​អោយ​ស្អាត​។​
– យក​ស្ពៃក្តោប​លាយ​ជាមួយ​អំបិល ១​ស្លាបព្រា​កាហ្វេ​ច្របាច់​អោយ​ទន់ រួច​ផ្អាប់​ទុក​១០​នាទី រួច​លាង​ទឹក​អោយ​ស្អាត​។​
– យក​ចាន​មួយ​ដាក់ ស្ករ ២​ស្លាបព្រា​បាយ ទឹកក្រូច​ឆ្មារ ទឹកត្រី និង​ម្ទេស​លាយ​អោយ​សព្វ និង​រលាយ​ស្ករ​។​
– យក​សាច់​លាយ​ជា​ស្ពៃ ខ្ទឹមបារាំង ការ៉ុត ជី​អង្កាម ជី​នាងវង និង​ទឹកត្រី រួច​ច្របល់​អោយ​សព្វ រួច​ដាក់​សណ្តែកដី​ចូល ច្របល់​អោយ​សព្វ​ជាមួយគ្នា​ជាការ​ស្រេច​៕ ដោយ​: housewifekh.com​