ញាំ​ស្វាយ​ជាមួយ​បង្កង​សាច់ជ្រូក​

2002
ចែករម្លែក

+ គ្រឿងផ្សំ​
– ស្វាយ​ស្ទើរ​ទុំ​មួយ​ផ្លែ​
– បង្កង​ទ្រើសៗ​១០​ក្បាល
– សាច់ជ្រូក (​សាច់​ភ្លៅ ឬ​សាច់​សុទ្ធ​) ១​ខាំ​កន្លះ​
– ហេ​ប៊ី​មួយ​ក្ដាប់​តូច
– ទឹកត្រី និង​ម្ទេស (​លាយ​ចូលគ្នា យក​២​ស្លាបព្រា​)
– ស្ករស ២ ស្លាបព្រា​
– ក្រូចឆ្មារ កន្លះ​ផ្លែ​
– ខ្ទឹមស ២ ឬ បី​កំ​ពិស
– ម្ទេស​ចិញ្ច្រាំ
– ជីរសាំងក្រហ៊ុំ
– ជីរ​ក្រអូប​
– សណ្ដែកដី​លីង​
– ខ្ទឹម​បំពង​

+ របៀប​ធ្វើ​
– ស្វាយ​ចិត​សំបក ហើយ​ឈូស​សរសៃ​ធំ​ល្មម បង្កង​ស្ងោរ​ឆ្អិន​បង​សម្បក​សំអាត​អាចម៍ ហែក​ជា​ពីរ ជា​បី ។ ហេ​ប៊ី​ត្រាំ​ទឹក​សណ្ដែក​ស្អាត​បុក​ឲ្យ​ម៉ត់ ។​
– សាច់​ស្ងោរ​ឆ្អិន​ហាន់​តូចៗ ជីរ​លាង​សំអាត​ហើយ​ហាន់​តូចៗ​ដែរ ។​
– ត្រូវ​ចាំ​ទឹកត្រី ត្រូវ​លាយ​ឲ្យ​សព្វ ហើយ​លៃ​តាម​ស្វាយ​ជូរ ឬ​ផ្អែម ដើម្បី​លៃ​ពី​ស្ករ ឬ​ក្រូចឆ្មារ​ក្នុង ទឹកត្រី ។​
– លាយ​គ្រប់គ្រឿង​ទាំងអស់​ចូលគ្នា ហើយ​ភ្លក្ស​ឲ្យ​ល្មម​ជាការ​ស្រេច ៕ ប្រភព​: khmom.com​