ញឹម ចាន់ថន មាន​ប្រជាប្រិយ​ខ្លាំង ជា​ពិធី​ការិនី​កម្មវិធី “​កុន​ខ្ញុំ​”

392

(​ភ្នំពេញ​)៖ តារា​ល្បី​ទាំង​វិស័យ​សម្តែង និង​ចម្រៀង កញ្ញា ញឹម ចាន់ថន ត្រូវបាន​មហាជន សង្កេតឃើញថា កំពុង​តែមាន​ប្រជាប្រិយ​ខ្លាំង លើ​កម្មវិធី​របស់​ទូរ​ទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) ជា​ពិធី​ការិនី​កម្មវិធី “​កុន​ខ្ញុំ​” ។​
​ ​
​លោក សុខ សំណាង ដែលជា​ពិធីករ និង​អ្នកដឹកនាំ​កម្មវិធី​របស់​ទូរទស្សន៍​ជាតិ បាន​ប្រាប់ រស្មី​កម្ពុជា​ថា ក្រោយ​ដំណើរការ​កម្មវិធី​នេះ អស់​រយៈពេល​ជាច្រើន​ខែ​រួចមក “​កុន​ខ្ញុំ​” កំពុងតែ ទទួល​ការគាំទ្រ​យ៉ាងខ្លាំង ហើយ​ជាមួយគ្នា​នោះ ដៃគូ​របស់លោក ដែលមាន​កញ្ញា ញឹម ចាន់ថន ជា​ពិ​ធិ​ការិនី ពូកែ​សួរ ពូកែ​លេងសើច​ក្នុង​កម្មវិធី​នេះ ត្រូវបាន​មហាជន និង​អ្នកគាំទ្រ​សរសើ រូបនេះ​។ “​កុន​ខ្ញុំ​” ដែលជា​កម្មវិធី​លើកស្ទួយ ខ្សែភាពយន្ត​ខ្មែរ អ្នកដឹកនាំ និង​អ្នក​ផលិត​រឿង ឱ្យ​រីកចម្រើន​នោះ មានដំណើរ​ការ​ទៅ​យ៉ាង​រលូន និង​រីកចម្រើន​ច្រើនឡើង ក៏​ដោយសារតែ ញឹម ចាន់ថន ធ្វើការ​ងារ​នេះ ចេះ​យោគយល់​គ្នា ចំពោះ​កំហុស​ខុសឆ្គង​បន្តិចបន្តួច​ចេះ​ចែករំលែក បទពិសោធន៍ និង​ចំណេះដឹង ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​មិត្ត​រួមការ​ងារ ក៏ដូចជា តារា​កិត្តិយស និង​អ្នកដឹកនាំ​រឿង​ក្មេងៗ​។
​ ​
​ពិធីករ​ប្រុស​រូបនេះ បាន​និយាយថា លោក​ក៏​សូម​អគុណ​ដល់ក​ញ្ញា ញឹម ចាន់ថន បើទោះបីជា រវល់​ជាប់​ការងារ​ច្រើន ហើយ​ជាពិសេស នាង​មួយរយៈ​នេះ​ទទួល​ការថត​រឿង​ថ្មីៗ​ជាច្រើន រឿង​ជាប់​គ្នា​រហូត​ក៏ដោយ​ក៏​នាង​នៅតែ​ចែករំលែក​ម៉ោង​ការងារ​របស់​នាង​ឱ្យ​ល្មម​មកជួយ​កម្មវិធី “​កុន​ខ្ញុំ​” របស់លោក​ឱ្យ​ល្អប្រសើរ​។​

​ទាំង​វាគ្មិន ទាំង​អ្នក​ដឹក​រាំ​រឿង និង​តារាក​ត្តិ​យស ពេល​ឡើង​កិច្ចសំភាសន៍​ក្នុង​កម្មវិធី “​កុន​ខ្ញុំ​” នេះ​ពេល​បាន​ជួប​កញ្ញា ញឹម ចាន់ថន គឺ​ម្នាក់ៗ សប្បាយចិត្ត​និង​រីករាយ​ដែល​ធ្វើ ការងារ​ជា មួយ​គ្នា នៅលើ​វេទិកា​មួយ​នេះ​។

​លោក សុខ សំណាង ក៏បាន​បង្ហើប​ផងដែរ​ថា អ្វីដែល​លោក​សរសើរ​ចំពោះ​តារា​សម្តែង ស្រី​សិច​ស៊ី ញឹម ចាន់ថន ទោះបីជា​ក៏​មក​ធ្វើ​ការងារ​នេះដែរ ដោយ​មិន​ទុកចោល​ឡើយ​។ លោក​បាន​និយាយថា មាន​ពេល​ដល់​ថ្ងៃ ដល់​ម៉ោង​ត្រៀម​ថត​ទុក​ហើយ បែរជា នាង​ឈឺ ហើយ​ឈឺ​នោះ​គឺ​ឈឺ រាករូស ចុកពោះ​ខ្លាំង ដល់​ចូល​ពេទ្យ​ព្យួរសេរ៉ូម ទៅហើយ​ក៏​នៅ​មក ឡើង​កម្មវិធី​នេះ ធ្វើជា​ពិធី​ការិនី យ៉ាង​ស្រស់ស្អាត​របស់ “​កុន​ខ្ញុំ​” នៅពេល​មាន​កម្លាំង​រួច​ពី​ឈឺ​។
​ ​
​សូមបញ្ជាក់ថា កញ្ញា ញឹម ចាន់ថន ជា​តារា​សម្តែង​ល្បី ដែល​លេចមុខ​ថត​ជាច្រើន​រឿង ហើយ​ថ្មីៗ​នេះ​ផងដែរ នាង​បាន​ថត​រឿង​ភាគ​ថ្មី​ឱ្យ​ស្ថានីយទូរទស្សន៍​លេខ​៥ ក្នុង​រឿង “​នេះ​ឬ​ជីវិត​” ដែល​ត្រូវគេ​ដឹងថា ជា​រឿង​ទិញ​សិទ្ធិ​ទាំងស្រុង​ពី​រឿង “​ជីវិត​នាង​ឡាំ​យ៉ង​” ត្រូវគេ​ឮ​មានការ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ពេញ​ផ្សារ​តែម្ដង ដែល​ធ្វើឱ្យ​ភាពយន្ត​នេះ ផ្ទុះ​ខ្លាំង​ក្នុង​អារម្មណ៍​អ្នកតាមដាន​ភាពយន្ត​ភាគ​ខ្មែរ​។ នាង​ល្បី និង​ទទួល​ការគាំទ្រ​កាន់តែខ្លាំង ដោយសារតែ​នាង​លេង​ជា​តួ​ម្តាយ​របស់​តួឯក​ស្រី ក្នុង​រឿង​ភាគ​នេះ ធ្វើឱ្យ​មហាជន​កាន់តែ​ស្គាល់ ឬ ហៅថា ម៉ែ​នាង​ឡាំ​យ៉ង​ខ្មែរ​។ ខណៈពេល​ល្បី​ក្នុង​រឿង​ភាគ “​នេះ​ឬ​ជីវិត​” ញឹម ចាន់ថន ក៏​ល្បី​និង​កាន់តែ​លេច​ជាប់​រហូត​រាល់ថ្ងៃ​ពុធ ម៉ោង​៨​យប់​នៃ​កម្មវិធី “​កុន​ខ្ញុំ​”៕ ដោយ​: បូ​រិ​ន​