ញូ​វ​ខេ​សល បង្ហាញ​ចំណាប់ អារម្មណ៍​ជាថ្មី​លើ​កីឡាករ ចូ​អេ​លីន​ធិ​ន ដែលមាន​តម្លៃ​៣៦ លាន​ផោន​

292
ចែករម្លែក

​ក្លិប​ញូ​វ​ខេ​សល យូ​ណាយ​ធី​ត​( Newcastle United) បាន​សើរើ​កិច្ចប្រឹងប្រែង​របស់ខ្លួន ឡើងវិញ ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល ចូ​អេ​លីន​ធិ​ន (Joelinton) ប៉ុន្តែ​ចង់​សម្រេច​កិច្ច ព្រមព្រៀង​នៅ​សប្តាហ៍​នេះ​។

​លោក ម៉ា​យ អា​ស្លី (Mike Ashley)​ត្រៀម​បញ្ចេញ​កញ្ចប់​ទឹកប្រាក់​៣៦​លាន​ផោន​សម្រាប់ ខ្សែប្រយុទ្ធ​វ័យ​២២​ឆ្នាំ​របស់​ក្លិប Hoffenheim រូបនេះ ប៉ុន្តែ​មិន​ចង់​អូសបន្លាយ​ការចរចា ទេ​។

​ក្លិប Newcastle បានបង្ហាញ​ចំណាប់អារម្មណ៍​លើកដំបូង​របស់ខ្លួន​លើ ចូ​អេ​លីន​ធិ​ន កាលពី​ខែមករា ហើយ​បាន​រក្សា​ចំណាប់អារម្មណ៍​របស់ខ្លួន បើទោះបីជា​ក្លិប Hoffenheim ដំឡើង​តម្លៃ​ដល់​៤០​លាន​ផោន​ក៏ដោយ​។

​លោក អា​ស្លី សង្ឃឹមថា នឹង​បញ្ចប់​ការចរចា​នៅត្រឹម​ថ្ងៃ​ពុធ​ជាមួយ​ក្លិប Sheffield សម្រាប់ ផ្ទេរ​លោក ស្ទី​វ ប្រ៊ូ​ស (Steve Bruce) និង​ក្រុមការងារ​បង្វឹក​របស់​លោក ហើយ​ក្លឹប​នេះ ចង់បង្ហាញ​អ្នកចាត់ការ​ថ្មី​ជាមួយនឹង​ខ្សែប្រយុទ្ធ​ម្នាក់ ដើម្បី​ជំនួស​កីឡាករ ផេ​រ៉េ​ស (Perez) និង សា​ឡូ​ម៉ុ​ន រិ​ន​ឌិន (Salomon Rondon) ដែល​បាន​ចាកចេញ​។

​ផេ​រ៉េ​ស បាន​ចូលរួម​ជាមួយ​ក្លិប លៃ​សេ​ស្ទ័​រ ស៊ី​ធី​(Leicester City) ក្នុងតម្លៃ​៣០​លាន​ផោន កាលពី​សប្តាហ៍​មុន ស្របពេល​គេ​រំពឹងថា ខ្សែប្រយុទ្ធ រិ​ន​ឌិន របស់​ក្លិប​វេស​ហេម​នឹង​ចូល រួមជាមួយ​អតីត​គ្រូបង្វឹក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) នៅ​ក្លិប Dalian Yifang​។​

​ចូ​អេ​លីន​ធិ​ន រកបាន​១១​គ្រាប់​កាលពី​រដូវ​កាល​មុន​ក្នុងការ​បង្ហាញមុខ​៣៥​លើក ហើយ​ក្លិប វ៉ូ​ល​វេស​(Wolves) ក៏​ចាប់អារម្មណ៍​នឹង​កីឡាករ​រូបនេះ​ផងដែរ ទោះបីជា​យ៉ាងណា ពួកគេ មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​ចំណាយ​ប្រាក់​ទៅតាម​ការចង់បាន​រប​ស់​ក្លិប Hoffenheim ៕ ប្រែ​សម្រួល​: ពិសិដ្ឋ