ញៀន​គ្រឿងញៀន​ខឹង​ម្យា​យ​ស្តីបន្ទោស​​​​​​​​​​​​​​ឈប់​ឱ្យ​បើ​ទៅ​ផឹកស្រា​ស្រវឹង​រួច​ចងក​ស្លាប់​

134
ចែករម្លែក

ដោយៈ​គ្រញូង​/បាត់ដំបង ៖ ​បុរស​ម្នាក់​ញៀន​គ្រឿងញៀន​ខឹង​ម្យា​យ​ស្តីបន្ទោស​ឈប់​ឱ្យ​ជក់​បាន​ទៅ​ផឹកស្រា​ស្រវឹង​រួច​ចងក​សម្លាប់ខ្លួន​បណ្តាល​ឱ្យស្លាប់​កាលពី​សៀ​ល​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩ស្ថិតនៅ​ចំណុច​ក្រុមទី​១៤​ភូមិ​បត់​សាលា ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង ។​

លោក​វរសេនីយ៍ឯក​ប៉ាន់ វ៉ាន់​នី​អធិការនគរបាល​ស្រុក​បាណន់​បានឱ្យដឹងថា​អត្តឃាត​ជន​មានឈ្មោះ​ចុ​ប សំណាង​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​មុខរបរ ធ្វើស្រែ ។​

លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​តាម​ការបំភ្លឺ​របស់​ឈ្មោះ​រិ​ន ឈៀង​ភេទ​ស្រី​អាយុ​៦៦​ឆ្នាំ​ដែលជា​ម្តាយបង្កើត​របស់​ជនរ​ង​គ្រោះ​មុខរបរ​ធ្វើស្រែ​បាន​បំភ្លឺ​ប្រាប់ថា​នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​.២០១៩​គឺ​បានធ្វើ​ការអបរំ​ណែនាំ​កូន​ខ្លួន​ដែលជា​ជន​ញៀន​ថ្នាំ​អោយ​ឈប់​ប្រើប្រាស់​ថ្នាំញៀន​ហើយ​កូន​ខ្លួន​បាន​ឆ្លើយថា​ខ្ញុំ​ខុស​ហើយ​ម៉ែ​។

ក្រោយមក​កូន​របស់​បាន​ទៅ​ផឹក​បៀ​អស់​ចំនួន​២​ទៅ​៣​កំប៉ុង​។​ក្រោយពី​ផឹក​រួច​កូន​គាត់​បានមក​សំពះ​ជំរាបលា​ខ្លួន​និង​ឳ​ពុក​ថា​កូន​ទៅ​ឆ្ងាយ​ហើយ​អស់​កម្ម​ពៀរ​ជាមួយ​ពុក​ម៉ែ​ហើយ​។ លុះដល់​យប់​ឡើង​កូន​របស់ខ្លួន​អត់​ដេក​ដើរ​ឡើង​ដើរ​ចុះ​លើផ្ទះ​លុះដល់​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ខ្លួន​បានឃើញ​កូន​កាន់​ពិល​ចេញពីផ្ទះ​ស្មានតែ​ទៅ​មើល​អន្ទាក់​កណ្តុរ​។​លុះដល់​ម៉ោង​​ជាង​១​រសៀល​ថ្ងៃខែ​ឆ្នាំ​ដ៍ដែល​ស្រាប់​ឈ្មោះ​ប៊ុន វី​រះ​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​ដែលជា​អ្នកជិតខាង​ប្រាប់ថា​អា​សំណាង​ដែលជា​កូន​របស់ខ្លួន​បាន​ចងក​នៅ​ចម្ការ​តា​ង៉ែ​ន​របស់​ឈ្មោះ​ប៉ូ​លី​ហើយ​ខ្លួន​ក៏​នាំគ្នា​ទៅ​មើលឃើញ​កូន​របស់ខ្លួន​ចងក​និង​ដើម​តា​ង៉ែ​ន​ស្លាប់​មែន​។​

ក្រោយ​ពិនិត្យ​សព​រួច​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋានថា​ អត្តឃាត​ជន​ពិតជា​ស្លាប់​ដោយ​ធ្វើ​ចងក​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែនហើយ​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕B/