ញៀន​ថ្នាំខ្លាំង​ទៅ​ចង ក​សម្លាប់ខ្លួន​នៅលើ​ដើម​ក្ងោក

1297
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​បុរស​ម្នាក់​ចង ក សម្លាប់ខ្លួន​នៅ​និង​ដើម​ក្ងោក​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨​នៅ​ចំណុច​ក្លោងទ្វា​វត្ត​អូរ​បី​ជាន់ ភូមិ​ថ្នល់​បត់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ គ្រួសារ​និង​សមត្ថកិច្ច​ដាក់​ការមន្ទិលសង្ស័យ​លើ​ការសេព​គ្រឿងញៀន​របស់​ជនរងគ្រោះ​។​

​លោក​វរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ​បាន​ឲ្យ​ដឹងថា : នៅ​មុនពេល​កើតហេតុ​លោកគ្រូ​ចៅអធិការ​វត្ត​អូរ​បី​ជាន់ រាយ​ការ​ណ៏​មក​ថា​មាន​មនុស្ស ចង​.​ក សម្លាប់ខ្លួន នៅ​ចំណុច ក្លោងទ្វា​វត្ត អូរ​បី​ជាន់​។​បាន​យក​ខ្សែ អង្រឹង ពណ៌​ខៀវ ប្រវែង ៥,៤០​ម៉ែត បាន ចង​.​កជាប់​និង​ដើម​ក្ងោក កម្ពស់ ៣ ម៉ែត នៅក្បែរ ផ្លូវ​ជាប់​ខ្លោង​ទា្វរ​ចូល​វត្ត អូរ​បី​ជាន់​។​ជាប់​នឹង​ខ្លួន​ជនរងគ្រោះ រួមមាន ខ្សែក ពណ៌​លឿងទុំ ១ ខ្សែ ម៉ូត ច្រ​វ៉ា ឆាប និង​ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង ។​

​លោក​បន្តថា​: សព​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ដាក់ចុះ ។​លុះដល់​ព្រឹក​ឡើងកម្លាំង​ប៉ុស្តិ៍​និង​កម្លាំង​ជំនាញ ក្រុមប្រឹក្សាឃុំ លោកគ្រូ​ពេទ្យ មណ្ឌល​សុភាព​ឃុំ​អូរ​បី​ជាន់ មេភូមិ នឹង​កម្លាំង​ការពារ​ព្រុំដែន​គោក​៩១១ ប៉ុស្តិ៍​អូរ​បី​ជាន់​បាន​បង្កើត គណៈកម្មកា​ត្រួតពិនិត្យ​សព ។​

​គណកម្មកា​រស​និ្ន​ដ្នា​ន​ថា​ជន​អត្តឃាត​ពិតជា​ស្លាប់ ដោយសារ​ចង​.​ក សម្លាប់ខ្លួន​ដោយ​មូលហេតុ​ជនរងគ្រោះ ប្រើប្រាស់​គឿង​ញៀន ហើយ​បែក​ថ្នាំ​។​សព​មានឈ្មោះ ស្វៃ ដា​រ៉ា ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ រសនៅ​ភូមិ​ថ្នល​បត់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​៕S/

​ញៀន​ថ្នាំខ្លាំង​ទៅ​ចង ក​សម្លាប់ខ្លួន​នៅលើ​ដើម​ក្ងោក