ញៀន​ថ្នាំខ្លាំង​រហូត​បែក​ថ្នាំរ​ត់ទៅ​ចងក​លើ​ដើមឈើ​ស្លាប់​

889
ចែករម្លែក

ដោយ : ​គ្រញូង​ / ​បាត់ដំបង ៖ បុរសម្នាក់​ត្រូវគេ​ប្រទះ​ឃើ​ញ ​ប្រើ​ក្រមា​ចងក​សម្លាប់ខ្លួន​នៅលើ​ដើមឈើ​ក្នុង​ចម្ការ​​ស្លាប់ ។ ​ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅ​ម៉ោង​៨និង៤០​ព្រឹក​ថ្ងៃទី​០៨​ ខែមិថុនា ​ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ភ្នំព្រឹក ​ឃុំ​ភ្នំព្រឹក ​ស្រុក​ភ្នំព្រឹក ​។​

​លោក សារ៉េត វិ​សេដ្ឋ អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹងថា​ អត្តឃាត​ជន ​ឈ្មោះ ​ផាត សុខ ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ បាន​យក​ក្រ​ម៉ា​ចងក​សម្លាប់ខ្លួន​ជាប់​ដើមឈើ​ក្នុង​ចម្ការ​។​

​លោក​អធិការរង​ស្រុក​បានបញ្ជាក់​អំពី​មូលហេតុ ដែល​អត្តឃាត​ជន​ចងក​សម្លាប់ខ្លួន​ព្រោះ​ជា​មនុស្ស​ញៀន​ថ្នាំ​ហើយ​បែក​ថ្នាំ​ទើប​ចងក​សម្លាប់​ខ្លួនឯង​។​

​បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕B