ញៀន​ថ្នាំ​ដល់​កម្រិត​អា​រក​សម្លាប់​ប្រពន្ធ​រួច​អារ​.​ក​ខ្លួនឯង​បង្ក​ភ្ញាក់ផ្អើល​

348
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ប្រើប្រាស់​ថ្នាំញៀន​រហូតដល់​បែក​ថ្នាំ​រួច​ឈ្លោះ​ជាមួយ​ប្រពន្ធ​ហើយ​បាន​យក​កូនកាំបិត​អារ​.​ក​ប្រពន្ធ​បណ្តាលឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ហើយ​អារ​.​ក​ខ្លួនឯង​រងរបួស​ធ្ងន់​។​សមត្ថកិច្ច​បាន​ធាក់​ទ្វារ​សម្រុក​ចូលទៅ​ចាប់បាន​។​ករណីនេះ​បានកើត​ឡើង​នៅ​បន្ទប់​ជួល ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែកញ្ញា ឆ្នាំ​២០១៩​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​ភាគី​ខាង​ប្តី​មានឈ្មោះ​យា​វិត​អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ម៉ោង​ទ្រេត​ឃុំ​សំបូរ​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​ចំណែក​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​ឈ្មោះ​យិន​ធិ​ញ​អាយុ​៤២​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ខេត្តស្វាយរៀង ។​

​ប្រភព​ដដែល​បាន​បន្តថា​ប្តី​ញៀន​ថ្នាំ​បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ​តាំងពី​ជិត​ភ្លឹ​ថ្ងៃទី​២៥​នេះ​មក​ម្លេះ​ព្រោះ​ខឹង​សុំ​លុយ​ទិញ​ថ្នាំញៀន​មិនបាន​។​រហូតដល់​វេលា​ម៉ោង​៧​ព្រឹក​ស្រាប់តែ​អារ​.​ក​ប្រពន្ធ​។​ខណៈនោះ​ផ្អើល​អ្នកជិតខាង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​។​សមត្ថកិច្ច​ធាក់​ទ្វារ​សម្រុកចូល​ជួយ​តែ​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​ទៅហើយ​។​ប្តី​រងរបួស​ធ្ងន់​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​៕S/​