ញៀន​សិច រហូត​ដេក​ជាមួយ​បុរស​២០០​នាក់​និង​បាត់បង់​ព្រហ្មចារី​តាំងពី​អាយុ​១២​ឆ្នាំ តែ​ទីបំផុត​ផ្តាច់​…

2741
ចែករម្លែក
  • 656
    Shares

​ស្ត្រី​អង់គ្លេស​នាង ឡរ​រី ជេ​ត វូត​រ៉ា​ហ្វ​(Laurie Jade Woodruff)​អាយុ​៣០​ឆ្នាំ​ដែល​អះអាង​ខ្លួនឯង​ថា​ជា​មនុស្ស​ញៀន​នឹង​សិច និង​ធ្លាប់​ដេក​ជាមួយ​ប្រុស​ដល់​ទៅ​២០០​នាក់​និង​បាត់​​បង់​ព្រហ្មចារី​តាំងពី​អាយុ​១២​ឆ្នាំ និយាយថា​ការ​ក្លាយ​ជា​ម្តាយ​បាន​ធ្វើឲ្យ​នាង​ងាក​រក​វិធី​ផ្សេង​និង​ផ្តាច់​វា​ជ្រះស្រឡះ​តែម្តង​។​

​វូត​រ៉ា​ហ្វ ធ្លាប់​ដេក​ជាមួយ​បុរស​៦​នាក់​ក្នុង​មួយ​សប្តាហ៍ និង​រួមភេទ​ជាមួយ​ប្រុស​៦​នាក់​ក្នុងពេល​តែមួយ។ នេះ​បើ​តាម​សារព័ត៌មាន​The Sun ដែល​បាន​និយាយថា​នាង​បាន​សារ​​ភាព​ថា​នាង​ភ្លេច​ចំនួន​ប្រុស​ដែល​បាន​ដេក​ជាមួយ​នាង តែ​វា​អាច​ចន្លោះ​ពី​១០០​ទៅ​២០០​នាក់​។​

​នាង​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ថា​«​ខ្ញុំ​មិនដែល​ឆ្អែត ទល់​ពេល​ខ្ញុំ​ភ្ញាក់ខ្លួន​ថា​តើ​ទម្លាប់​នេះ​វា​នឹង​ប៉ះពាល់​ដល់​កូន ហិន​រី យ៉ាងណា​»​។​

​នាង​បាន​សរសេរ​សៀវភៅ​មួយ​ដែល​មាន​ចំណងជើង​ថា​«​កំណត់ហេតុ​ប្រចាំថ្ងៃ​នៃ​មនុស្ស​ញៀន​សិច​ម្នាក់​»​។​នាង​បាន​ពណ៌នា​អំពី​ការចាប់ផ្តើម​ចូលចិត្ត​សេពគប់​ជាមួយ​បុរស​ក្មេង​​ៗ​ដ៏​គ្រោះថ្នាក់​និង​បាត់បង់​ភាព​បរិសុទ្ធ​នៅ​អាយុ​១២​ឆ្នាំ និង​មាន​មិត្ត​ប្រុស​ជាប់លាប់​ម្នាក់​នៅ​មួយ​ឆ្នាំ​ក្រោយ​។​

​នាង​បាន​និយាយទៀតថា​«​វា​ក្រោយ​អាយុ​កំណត់ វា​ជា​ការខុសច្បាប់ តែ​ខ្ញុំ​គ្រាន់តែ​ដឹងថា​ខ្ញុំ​មាន​ចំណង់​ផ្លូវភេទ​គ្រប់ពេល​តាំងពី​តូច​។​ខ្ញុំ​ស្រឡាញ់​ចូលចិត្ត​ទាំងស្រី​និង​ប្រុស (​ពេលខ្លះ​​អ្នកញៀន​សិច​ជាច្រើន​រួម​គ្នា​)​និង​មិន​អាច​រង់ចាំ​ដល់​គូ​តាម​ការ​ណាត់​ទេ​»​។​

​នាង​បាន​រលឹក​អំពី​ការ​ទៅ​ក្លឹប​សិច​មួយ​ក្រោយ​ការ​ដើរលេង​យប់ និង​អតីត​មិត្ត​ប្រុស​របស់​នាង​បាន​នាំ​នាង​ទៅកាន់​ពិធី​ប្រព្រឹត្ត​សិច​ធំ​មួយ​នៅ​ក្រុង​លីវើ​ភូល របស់​អង់គ្លេស ដែល​​នៅ​ទីនោះ​មិត្ត​ប្រុស​នាង​បាន​មើល​នាង​រួមភេទ​ជាមួយ​បុរស​៦​នាក់​ក្នុងពេល​តែមួយ​។​

​នាង វូត​រ៉ា​ហ្វ​បាន​ប្រាប់​the Sun​ថា​«​ខ្ញុំ​បាន​ដេក​ជាមួយ​ប្រុស​ជា​ច្រើន​ក្នុង​មួយ​សប្តាហ៍ សូម្បី​តែ​ខ្ញុំ​មិន​គិត​ថា​ដូចនេះ​។​ខ្ញុំ​ហាក់​គ្មាន​កម្លាំងចិត្ត​ទប់​ចំណង់​របស់ខ្ញុំ​…​ហើយ​ងាក​ទៅរក​​សិច​ដើម្បី​សម្រន់​ការ​រសាប់រសល់​ចិត្ត​នៅ​គ្រប់ពេល​»​។​

​នាង​នឹង​ជួប​ប្រុសៗ​ដើម្បី​រួម​ភេទ ក្រោយ​ពី​បុរស​ទាំង​នោះ​បញ្ជូន​រូបភាព​និង​សារ​មក​ឲ្យ​នាង​តាម​Instagram​និង​នាង​បាន​សារភាព​ថា​នាង​មិន​ថែម​ទាំង​ត្រូវការ​កម្មវិធី​​ណាត់ជួប​(dating apps)​ដើម្បី​រក​ដៃគូ​ផង ដោយសារ​ពួកគេ​មក​រក​នាង​ស្រួលៗ​។​នាង​បាន​ឲ្យដឹងថា នាង​មាន​ទំនាក់ទំនង​ជាប់លាប់​ជាមួយ​ប្រុស​៦​នាក់ តែមួយៗ​មិន​​បាន​យូរ​ទេ​ដោយសារតែ​ពួកគេ​មិន​អាច​ទ្រាំ​នឹង​ការ​ឃើញ​នាង​មាន​ដៃគូ​ច្រើន​។​ទីបំផុត ការ​ញៀន​របស់​នាង​ជា​ហេតុផល​នាំឲ្យ​នាង​និង អៀន ឪពុក​របស់​កូនប្រុស​របស់​​នាង​ឈ្មោះ ហិន​រី បែកបាក់​គ្នា​។​

វូត​រ៉ា​ហ្វ ដឹងខ្លួន​ថា​ដើម្បី​អនាគត​កូន នាង​ត្រូវការ​ជំនួយ គឺ​មិន​ត្រូវ​រវល់​តែ​នឹង​សិច​ដេក​ជាមួយ​ប្រុស​នោះឡើយ​។​នាង​ត្រូវ​ប្រុស​មក​រួម​ភេទ​វ៉ៃ​២​ដង​។​នាង​បាន​ទៅ​សមាគម​ពិគ្រោះ​​យោបល់​អំពី​សិច និង​បាន​ទទួល​យក​កម្មវិធី​របស់​មណ្ឌល​និង​ចាប់ផ្តើម​ជួប​ប្រជុំ​ជាមួយ​អ្នក​មាន​បញ្ហា​ដូច​នាង​។​

​ក្រោយ​ចូល​មណ្ឌល នាង​បាន​ធូរ​អារម្មណ៍ និង​ឥឡូវ​ក្លាយជា​អ្នក​ផ្តាច់​សិច​អស់​ជ្រះស្រឡះ​បាន​៤​ខែ​មក​ហើយ ដែល​ចាត់ទុក​ជា​ពេល​យូរ​បំផុត​មួយ​ក្នុង​ជីវិត​របស់​នាង​៕​ដោយ​៖​វាសនា​