ញ៉ាំ​ត្រី​សាល​ម៉ុង​ក្នុងពេល​មាន​ផ្ទៃពោះ​ល្អ​ដល់​ម្លឹ​ង​ផង​!

477
ចែករម្លែក

​ការថែរក្សា​របប​អាហារ​ផ្តល់​សុខភាព​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​សំខាន់បំផុត​។ ក្នុងពេល​នេះដែរ រាងកាយ​របស់​អ្នកត្រូវការ​ជីវជាតិ វីតាមីន និង​ជាតិ​រ៉ែ​បន្ថែម​។ តាមពិតទៅ អ្នក​ប្រហែលជា​ត្រូវការ​កាឡូរី​បន្ថែម​ពី ៣៥០ ទៅ ៥០០​កាឡូរី​ជា​រៀងរាល់ថ្ងៃ ក្នុង​ត្រីមាស​ទី​ពីរ និង​ទី​បី​។

​របប​អាហារ​ដែល​កង្វះ​ជីវជាតិ​សំខាន់ៗ​ប្រហែលជា​ផ្តល់​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការលូតលាស់​ទារក​ក្នុង​ផ្ទៃ​បាន​។ ទម្លាប់​ញ៉ាំ​អាហារ​មិន​គ្រប់គ្រាន់ និង​ការឡើង​ទម្ងន់​ច្រើនពេក​ក៏​អាច​បង្កើន ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ និង​សម្រាលកូន​មាន​ផលវិបាក​ច្រើន​។

​ត្រី​សាល​ម៉ុង​គឺជា​អាហារ​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​សំខាន់ៗ​។ មនុស្ស​ភាគច្រើន រ​យម​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ​នោះ មិនអាច​ទទួលបាន​ជីវជាតិ​មួយ​នេះ​គ្រប់គ្រាន់ តាម​របប អាហារ​ឡើយ​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​មាន​សារៈសំខាន់​ក្នុងពេល​មាន​ផ្ទៃពោះ ជាពិសេស ពពួក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ច្រ​វ៉ា​ក់វែង DHA និង EPA ដែល​ត្រូវបាន​គេ​រកឃើញ យ៉ាងច្រើន ក្នុង​អាហារ​សមុទ្រ ហើយ​វា​មាន​នាទី​ជួយ​បង្កើត​ខួរក្បាល និង​ភ្នែក​របស់​ទារក​ផង​។

​មែនហើយ ស្ត្រី​មាន​ផ្ទៃពោះ​ជាទូទៅ ត្រូវបាន​ណែនាំ​ឲ្យ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​សមុទ្រ មក​ត្រឹមតែ ២​ដង​ក្នុង​មួយ​សប្តាហ៍​ទេ ដោយសារតែ​អាហារ​សមុទ្រ​មាន​ជាតិ​បា​រ៉​ត​ហើយ​ក៏មាន មេរោគ​ច្រើន​ទៀតផង​។ ហេតុដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ស្ត្រី​មួយចំនួន​ចៀសវាង​ការ​ញ៉ាំ​អាហារ សមុទ្រ រហូតដល់​មិនអាច​ញ៉ាំ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​បាន​គ្រប់គ្រាន់​ទៀត​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​បានបង្ហាញ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ញ៉ាំ​ត្រី​សម្បូរ​ខ្លាញ់​ពី ២ ទៅ ៣​ពេល​ក្នុង​មួយ​សប្តាហ៍ ទទួលបាន​ចំនួន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​តាម​ការណែនាំ ហើយក៏​បង្កើន​ចំនួន​សារធាតុ EPA និង DHA ក្នុង​ឈាម​ទៀតផង​។ ក្រៅពីនេះ​ត្រី​សាល​ម៉ុង ជា​ប្រភព​ធម្មជាតិ​មួយ​នៃ​វីតាមីន D ផងដែរ សម្រាប់​ជំនួយ​ដល់​សុខភាព​ឆ្អឹង និង​មុខងារ ប្រព័ន្ធ​ភាពស៊ាំ​៕ ដោយ​: health.com.kh​