ញ៉ាំ​ទឹក​ក្រូចឆ្មា​លាយ​ទឹក​ក្តៅ​ឧណ្ហៗ​មាន​ប្រយោជន៍​ណាស់​

425
ចែករម្លែក

អ្នកឯកទេស​ខាង​អាហារូបត្ថម្ភ និង​គ្រូពេទ្យ​ជាច្រើន​និយាយថា​ការ​ញ៉ាំ​ទឹក​ក្រូចឆ្មា​មុនពេល​អាហារ ពេលព្រឹក​ពិតជា​មាន​ប្រយោជន៍​ខ្លាំងណាស់​ចំពោះ​សុខភាព​មនុស្ស​យើង​។ ប្រយោជន៍​ធំ​បំផុត នោះ​គឺជា​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដល់​រាងកាយ និង​កំចាត់​ចោល​រាល់​កាកសំណល់​នានា​ពី​ក្នុង​ខ្លួន​។ ក្រូចឆ្មា​គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​ជាតិ​កាលស្យូម ប៉ូ​តា​ស្យូ​ម ដែក ម៉ាញ៉េ​ស្យូ​ម វីតាមីន A, C និង B​កំ​ផ្លេ​ច ជាតិ​សរសៃ កាបូ​អ៊ី​ដ្រា​ត និង​ប្រូតេអ៊ីន​ផងដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​មិនមាន​មនុស្ស​ច្រើន​ឡើយ​ដែល​ដឹង​អំពី​ប្រយោជន៍​ដ៏​ច្រើន​លើសលុប នៅពេល​អ្នក​ញ៉ាំ​ទឹកក្រូច​ឆ្មា​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​នោះ​។​

​ជួយ​ភ្ញោ​ច​ដល់​ការបញ្ចេញ​ទឹកប្រមាត់​ដើម្បី​ពង្រឹង​ដល់​ការរំលាយ​អាហារ​។ ការ​ញ៉ាំ​ទឹក​ក្រូចឆ្មា ទៀងទាត់​នឹង​ជួយ​បំបាត់​ជាតិពុល និង​សារធាតុ​គ្រោះថ្នាក់​ជាច្រើន​ក្នុង​រាងកាយ និង​បង្ការ​បញ្ហា ក្រពះ​ពោះវៀន​ទៀត​។​

​ជាតិ​សរសៃ​របស់​វា​ក្រូចឆ្មា​នឹង​ជួយ​គ្រប់គ្រង​ភាព​ឃ្លាន​អាហារ​ច្រើនៗ​បាន​។ ក្រោ​ពីនេះ ការប្រើ ផ្សំគ្នា​នៃ​ក្រូចឆ្មា ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ រួមជាមួយ​ទឹកឃ្មុំ​ទៀត​នោះ​នឹង​បង្កើតបានជា​មជ្ឈដ្ឋាន អាល​កា​ឡាំង​ក្នុង​ក្រពះ​ដែល​អាច​បង្កើនល្បឿន​នៃ​ការរំលាយ​ជាតិ​ខ្លាញ់​ទៀត​។​

​ត្រឹម​ទឹកក្រូច​ឆ្មា​ក្តៅ​ឧណ្ហៗ​មួយ​កែវ​មុន​អាហារ​ពេលព្រឹក​នឹង​ជួយ​សម្អាត​ឈាម និង​ពង្រឹង​ដល់​ការ លូតលាស់​ឡើងវិញ​របស់​ស្បែក​ហើយ​។ វីតាមីន C របស់​ក្រូចឆ្មា​នឹង​ជួយ​ការពារ​អ្នក​ពី​ជំងឺ ផ្តាសាយ​អាច​លាង​សម្អាត​មាត់​តាមរយៈ​ការ​ភ្ញោ​ច​ទឹកមាត់​កាន់ តែច្រើន​ដើម្បី​សម្លាប់​បាក់តេរី បង្ក​ក្លិន​មាត់អាក្រក់ ទឹកក្រូច​ឆ្មា​មួយ​កែវ​អាច​សម្រួល​ដល់ pH ក្នុង​រាងកាយ កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​រលាក​ក្រូចឆ្មា​មាន​សមត្ថ​ភាពខ្លាំង​ក្នុង ការ​សម្លាប់​បាក់តេរី ដូច្នេះ វាក​ល្អ​បំផុត​សម្រាប់ ព្យាបាល​អាកា​រៈ​ជំងឺ​រលាក​ក្រពេញ​អា​មី​ដាស និង​រលាក​បំពង់ក​។ យក​ល្អ​គួរតែ​ញ៉ាំ​ទឹកក្រូច ឆ្មា​ក្តៅ​ឧណ្ហៗ​មុន​អាហារ​ពេលព្រឹក​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ការ​រលាក​បំពង់ករ​។

​ក្រូចឆ្មា​អាច​លាង​សម្អាត​ប្រព័ន្ធ​ទឹករងៃ និង​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​។ ដោយសារតែ វា​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម ដូច្នេះ វា​ក៏​អាច​កាត់បន្ថយ​ស្ត្រេ​ស គេង​លក់​កាន់តែ​ស្រួល និង​គ្រប់គ្រង សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ​៕ ដោយៈ health.com.kh​