ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​បី​កំប៉ុង​ក្នុង​មួយថ្ងៃ​អាច​បំផ្លាញ​សុខភាព​អ្នក​ទេ​?

145

យោងទៅតាម​ការប្រកាស សំណួរ​ជា​លក្ខណៈ​អាសន្ន​មួយ​របស់ សារព័ត៌មាន Daily Mail បានឱ្យដឹងថា តើ​ជាតិ​ស្ករ គឺជា​ឃាតករ​ឈាម​ត្រជាក់ ដែរ​ទេ​? រឿងនេះ​ធ្វើឡើង​ដោយ​ផ្អែកទៅលើ​ការ សិក្សា​មួយ​ដែល​បាន​រក ឃើញថា កណ្តុរ​ដែល​ឱ្យ​ផឹក​ភេសជ្ជៈ មាន​ជាតិ​ហ្គាស​ស្មើនឹង​មនុស្ស​ញ៉ាំ​បី​កំប៉ុង ក្នុង​មួយថ្ងៃ គឺមាន​សុខភាព​កាន់តែ ដុនដាប​ទៅៗ​ជាង​កណ្តុរ​ដែល​ស៊ី អាហារ​ទៀងទាត់​។
​ ​
​អ្នកស្រាវជ្រាវ​បានដាក់ ចំណី​ឱ្យ​កណ្តុរ​មួយក្រុម​ស៊ី​ធម្មតា​ខណៈ ពេល​ក្រុម​ផ្សេងទៀត​គឺ​ត្រូវបាន​ស៊ី អាហារ​ដែល​គេ​កែឆ្នៃ​ទៅជា​មាន លក្ខណៈ​ស្រដៀង​គ្នា​នឹង​អាហារ​សម្បូរ ជាតិ​សេរ៉ូម​ផ្អែម Fructose ដែល​ច្រើន តែ​ត្រូវបាន​គេ​ដាក់បញ្ចូល​ទៅក្នុង អាហារ​មនុស្ស​ក្នុងពេល​កែច្នៃ និង រៀបចំ​។ អ្នកស្រាវជ្រាវ និយាយថា ចំនួន​ប៉ុណ្ណឹង​ស្មើគ្នា​នឹង​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​បី​កំប៉ុង​ក្នុង​មួយថ្ងៃ សម្រាប់​មនុស្ស ម្នាក់​។​

​រយៈពេល​ច្រើន​សប្តាហ៍​ក្រោយ ចំពោះ​របប​អាហារ​មាន​ជាតិ​ស្ករ ឬ ធម្មតា​កណ្តុរ​ទាំងអស់​ត្រូវបាន ដាក់ឱ្យ នៅ​ជាមួយគ្នា​។ អ្នកស្រាវជ្រាវ​បាន រកឃើញថា កណ្តុរ​ដែល​ស៊ី​អាហារ មាន​ជាតិ​ស្ករ​ខ្ពស់ គឺ​ធ្វើទុក្ខ​ជំងឺ​កាន់តែ ខ្លាំង​។ សម្រាប់​កណ្តុ​រញី​ដែល​ស៊ីផ្អែម ច្រើន​គឺ​ប្រឈម​នឹង​ការ​ងាប់​របស់ ពួកវា​រហូតដល់​ពីរ​ដង និង​កណ្តុរ​ដែល ស៊ី​ជាតិ​ស្ករ​ទាំងអស់ គឺ​ប្រឈម​នឹង​ការ​លើ​កូ​ឡេ​ស្តេ​រ៉ូ​ល កាន់តែ​ខ្ពស់​។
​ ​
​អ្នកស្រាវជ្រាវ​បាន​ណែនាំ​ថា លទ្ធផល​របស់​ពួកគេ​បាន​បញ្ជាក់ថា ឥទ្ធិពល​មិនល្អ​ក្នុងការ​បន្ថែម​ជាតិ​ផ្អែម ក្នុង​អាហារ ទោះបីជា​ពេល​មិនមាន បញ្ចូល​កត្តា​មជ្ឈដ្ឋាន​ជុំវិញ​ក៏ដោយ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព ដែរ​។ មូលហេតុ​ពិតប្រាកដ​នៃ​របប​អាហារ មាន​ជាតិ​ស្ករ​ធ្វើឱ្យមាន​ឥទ្ធិពល​ទាំងនេះ​នៅតែ​មិនទាន់មាន ការយល់ដឹង​ច្បាស់ នៅឡើយ​ទេ​។

​យ៉ាងណាមិញ មនុស្ស​មិន ដូច​សត្វ​កណ្តុរ​ទេ ហើយ​ឥទ្ធិពល​ដូចគ្នា​ដែល​កើត​ឡើងលើ​សត្វ​កណ្តុរ ក៏​ប្រហែល ជា​មិនអាច​កើត​ឡើងលើ​មនុស្ស​ដែរ ៕ ដោយ​៖ health.com.kh