ញ៉ាំ​ស្បែក​គោ​

449
ចែករម្លែក

+ គ្រឿងផ្សំ

– ស្បែក​គោ​ក្រោម ១​កំប៉ុង
– ស្លឹក​ក្រូច ៨​សន្លឹក
– គល់​ស្លឹកគ្រៃ ៣​គល់​
– រំដេង ១​មើម​តូច​ល្មម​
– ម្ទេស​ស្រស់ ៥​គ្រាប់​
– ម្ទេស​ហុយ ១​ស្លាបព្រា​បាយ​
– អង្ករលីង ១​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ២​ផ្លែ​
– ខ្ទឹមក្រហម ១​មើម​
– ជី​នាងវង
– ជីរ​ណា​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករស ២​ស្លាបព្រា​កាហ្វេ​
– ប៊ីចេង កន្លះ​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– ស្បែក​គោ​កៀ​ម​ត្រូវដាក់​ត្រាំ​ទឹក​ក្ដៅ​ឧណ្ណៗ​ឲ្យ​ទន់​បន្តិច បន្ទាប់មក​ស្រង់​ចេញ បើ​មាន​ចំណិត​ធំៗ ហាន់​វា​ឲ្យ​តូចៗ​ល្មម​
– ហាន់​ស្លឹក​ក្រូច​ជា​សរសៃ​ឆ្មារៗ​៤​សន្លឹក ហាន់​គល់​ស្លឹកគ្រៃ​ឲ្យ​ល្អិតៗ​២​គល់​(​សម្រាប់​ញ៉ាំ​ជាមួយ​ស្បែក​គោ​) និង​១​គល់​ទៀត​ហាន់ បញ្ឆិត​វែងៗ​(​សម្រាប់​ដាក់​ស្ងោ​ស្បែក​គោ​) ហាន់​រំដេង​ជា​បន្ទះៗ ហាន់​ម្ទេស​ស្រស់​ឲ្យ​ល្អិតៗ ហាន់​ខ្ទឹមក្រហម និង​ហាន់​ជី​រណា​ឲ្យ​ល្អិត​
– ដាក់​ដាំទឹក​កន្លះ​ឆ្នាំង​តូច​ល្មម​ឲ្យ​ពុះ​បង់​ស្លឹក​ក្រូច​មិនទាន់​ហាន់ បង់​គល់​ស្លឹកគ្រៃ រំដេង រួច​ដាក់​ស្បែក​គោ​ចូល​រម្ងាស់​រយៈពេល ៣០​នាទី​ទើប​ស្រង់​ចេញ​ដាក់​ចាន​ធំ​មួយ បន្ទាប់មក​ដាក់ ម្ទេស​ហុយ ទឹកត្រី ស្ករស ប៊ីចេង ច្របាច់​កូ​ច​ឆ្មារ ដាក់​អង្ករលីង គល់​ស្លឹកគ្រៃ ម្ទេស​ស្រស់ ស្លឹក​ក្រូច ជីរ​ណា ជី​នាងវង ខ្ទឹមក្រហម រួច​ច្របល់​ឲ្យ​សព្វ​ដួស​ដាក់​ចាន​រួច​ជាការ​ស្រេច អាច​ញ៉ាំ​ផ្ទាប់​ជាមួយ​បន្លែ​ផ្សេងៗ​ដូចជា​សណ្ដែកកួរ ត្រសក់​ជាដើម ៕ ប្រភព​: Chahna mint