ញ៉ាំ​អ្វី​ទើប​មិន​ងងុយគេង​ក្នុងពេល​ធ្វើការ​

1062
ចែករម្លែក

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ដែល​អាចជួយ​អ្នក​មិនឱ្យ​ងងុយគេង​ក្នុង​កន្លែង​ការងារ​។ តើ​មាន​អ្វី​ខ្លះទៅ​?

១. អ្នក​គួរតែ​ចៀស​ពី​ការ​ពិសា អាហារ​ដែល​បំពង​ខ្លាញ់​ក្នុង​ពេលព្រឹក ព្រោះ​អាហារ​ទាំងនេះ​អាច ធ្វើឱ្យ​អ្នក មាន​អារម្មណ៍​នឿយហត់ ជាតិ​ស្ករ​ធ្លាក់ ចុះ អារម្មណ៍​មិន​នឹងនរ ដោយ​ធ្វើឱ្យ លទ្ធផល​ការងារ​អ្នក​ធ្លាក់ចុះ​ជាខ្លាំង​។​
​ ​
២. អ្នក​អាច​បរិភោគ​អាហារ ដែលមាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ដូចជា ពងមាន់ ត្រី និង​ផលិតផល​ដែល ធ្វើ​ពី ទឹកដោះគោ ព្រោះ​អាហារ​ទាំងនេះ​អាច ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​មិនមាន អារម្មណ៍​ងងុយគេង​ក្នុងពេល បំពេញការងារ​ឡើយ​។ ដូចនេះ​អ្នកនឹង​អាច​ទទួលបាន​លទ្ធផល ខ្ពស់​ពី​ការងារ អ្នកជា​មិនខានឡើយ​។​
​ ​
៣. អ្នក​គួរតែ​ពិសា​ផ្លែឈើ និង​ទឹក​ផ្លែឈើ​ឱ្យបាន​ច្រើន ព្រោះ​នៅក្នុង​ផ្លែឈើ​ទាំងនោះ​មាន​សារធាតុ ដែល​អាច ជួយ​អ្នក​ឱ្យ​ប្រមូល​អារម្មណ៍​ក្នុង​ការងារ បាន​ដោយ​អ្នក​មិន​ព្រោះតែ​គេង​មិន​ឆ្អែត ហើយ​ធ្វើឱ្យប៉ះពាល់​ដល់​ការងារ​អ្នក​ទេ​។ ដូចនេះ​អ្នក​អាច​បរិភោគ​តាម​វិធី​ខាងលើ​ដើម្បី​ជួយ​អ្នក ឱ្យមាន​អារម្មណ៍ល្អ​ក្នុងការ​បំពេញការងារ ៕ ដោយ​៖ health.com.kh​