ញ៉ែម សុគន្ធ ថា​មិនទាន់មាន​បុត្រ​ទេ ប៉ុន្តែ​ថា​ភរិយា​របស់លោក​កំពុងតែ​ត្រៀមខ្លួន​ពរ​ពោះ

293
ចែករម្លែក

​ភ្នំពេញ​៖ ដោយសារតែ​រៀបការ​ក្នុង​វ័យ​បែប​ច្រើន​គួរសម​ដែរ តារា​សម្តែង​តួ​កំសត់​ពូកែ​ស្រក់​ទឹកភ្នែក ញ៉ែម សុគន្ធ បាន​បង្ហើប​ថា លោក​កំពុងតែ​ទន្ទឹង​មើលផ្លូវ​តើ​ថ្ងៃ​ណា ទើប​ភរិយា​របស់លោក ប្រាប់​ដំណឹង​ល្អ​ដ៏​ភ្ញាក់ផ្អើល​នេះ សម្រាប់​ជា​កាដូ​ឆ្នាំ​ថ្មី ផង និង​ជា​ចំណងដៃ​សម្រាប់​លោក និង​ភរិយា​ផង​។

​ការ​សាទរ​ជាមួយនឹង​ដំណឹង​ល្អ របស់​តារា​សម្តែង​មាន​មន្ត​ស្នេហ៍ ញ៉ែម សុគន្ធ ត្រូវបាន​មជ្ឈដ្ឋាន ទូទៅ បាន​ត្រេកអរ ជាមួយនឹង​ដំណឹង​ថា​លោក​បាន​ក្លាយជា​ឱ​ពុក​របស់គេ​ហើយ​ខណៈដែល លោក​បាន​រៀប​គម្រោង​ថា នឹង​ត្រៀមខ្លួន​យក​កូន​ក្នុង​ឆ្នាំ​២០១៩ នេះ​អោយ​ខាន​តែ​បាន​។

​នោះ​គឺជា​ដំណឹង​ល្អ សម្រាប់​តារា​ប្រុស​ចង្ការ​ព្រែក ដែល​ធ្លាប់តែ​ជួប​ជាមួយ​ព្យុះភ្លៀង​រឿង​កន្លងមក តែ​ការ​ពើបប្រទះ​ម្តងនេះ បាន​លើក​មុខមាត់​ញ៉ែម សុគន្ធ អោយ​ជៀស​ឆ្ងាយ​ពី​រឿងអាស្រូវ​មុនៗ​។

​ទោះជា​យ៉ាងណា យ៉ែម សុគន្ធ ថា​ការទទួល​ការដូ​ពី​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នោះ​គឺជា​ត្រៀម ខ្លួន​មុនពេល​ដែល​ឱ​ពុក​ម្តាយ​គ្រប់រូប​មានបំណង​ប្រាថ្នា​ចង់បាន​បុត្រ​ធីតា​ក្នុង​គោលបំណង​អោយ ទារក​កើតមក​មាន​សុខភាព​ល្អ និង​ម្តាយ​មាន​សុខភាព​រឹងមាំ​មិន​ចាញ់​កំឡុងពេល​ពពោះ​។

​តាមពិត​ក្នុង​បណ្តាញ អិន​ស្តា​ក្រាម IG របស់ ញ៉ែម សុគន្ធ​លោក​មិនបាន​បញ្ជាក់ថា​ភរិយា របស់លោក​កំពុង​ពពោះ​ឡើយ​។ រូបថត​មួយ​សន្លឹក អប​ដោយ​ពាក្យ​ពេជ្រ លោក​រៀបរាប់ថា «​កាដូ​ឆ្នាំ​ថ្មី​សម្រាប់​ប្រពន្ធ​សំណព្វចិត្ត គឺ​ម្សៅ​ទឹកដោះគោ Nutrion Mum សម្រាប់​ថែរក្សា សុខភាព អូន​និង​កូន បង​ស្រលាញ់​គ្រួសារ​តូច​របស់​យើង ស្រលាញ់​អូន​ណាស់​»​។

​ទោះបីជា​មានការ​រៀបរាប់​បែបនេះ​ក្តី ញ៉ែម សុគន្ធ បាន​ប្រាប់ថា ភរិយា​របស់លោក​មិនទាន់មាន ផ្ទៃពោះ ដូច​ការយល់ច្រឡំ​រប​ស់​អ្នកគាំទ្រ​កន្លងមក​ទេ ពោល​ទឹកដោះគោ Nutrion Mum គឺ​សម្រាប់​ម្តាយ​ដែរ​ត្រៀមខ្លួន​សម្រាប់​ពពោះ ចង់​បានកូន​ដែលមាន​សុខភាព​ល្អ និង​មាន​ប្រា​ជ្ងា ឆ្លាត​វ៉ៃ ដូច្នេះ ទឹកដោះគោ​នោះ​គឺ​ញាំ​ដើម្បី​ត្រៀម​អ្នក​ម្តាយ​ដែល​ចង់បាន​កូន​តាម​ប្រាថ្នា​ប៉ុណ្ណោះ​។

​លោក​ថា ភរិយា​របស់លោក និង​លោក បាន​ព្រមព្រៀងគ្នា និង​មានបំណង​ចង់​បានកូន​ក្នុង ឆ្នាំ​២០១៩​នេះ ដូច្នេះហើយ​មានការ​ផ្តល់ជូន​ទឹកដោះគោ​បែបនេះ​គឺ​រឹតតែ​ប្រសើរ​សម្រាប់​ពួក​ខ្ញុំ ទាំងពីរ​នាក់​តែម្តង​៕ ដោយ​: បញ្ញា​សាស្ត្រ​