ញ៉ែម សុគន្ធ ពន្យា​ពេល​ចេញទៅ​ក្រេ​ម​ទឹកឃ្មុំ​ក្រៅប្រទេស ដោយសារ​ជាប់​បង្ហើយ​ការងារ​

1502
ចែករម្លែក

​ភ្នំពេញ​៖ តារា​សម្តែង លោក ញ៉ែម សុគន្ធ បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​រួចហើយ ទស្សនិកជន​កំពុងតែ​ទន្ទឹង​រងចាំ​មើល ថា​តួឯក​ប្រុស​រូបនេះ​ដឹក​ដៃ​ភរិយា​ទើបតែ​ការ​រួច​ថ្មីថ្មោង ទៅ​ក្រេ​ម​ទឹកឃ្មុំ​នៅ​ខេត្ត​ណា ឬ ក៏មាន​ដំណើរ​កម្សាន្ត​ទៅកាន់​ក្រៅប្រទេស​ខ្លះ​? ។​

​ប៉ុន្តែ​បើ​យោងតាម​រយៈ​ការបង្ហាញ​ខ្លួន​ជា​ពិធីករ នៅតាម​ស្ថានីយទូរទស្សន៍ បន្ទាប់​ពីថ្ងៃ​រៀប ពិធីមង្គលការ នេះ​ស​បញ្ជាក់ថា តារា​សម្តែង ញ៉ែម សុគន្ធ មិនទាន់មាន​គម្រោង​ចេញទៅ សម្រាកលំហែរ ក្រោយពេល​រៀបការ​ក្រោម​ហេតុផល​គ្មាន​ពេល​ផ្ទាល់ខ្លួន​ព្រោះតែ​ជាប់ ការងារ មិនអាច​ដកឃ្លា​បាន​។

​ឆ្លើយឆ្លង​ជាមួយ​សារព័ត៌មាន​រស្មី​កម្ពុជា តារា​សម្តែង​វ័យ​សាម​ជាង​ទើបតែ​សម្រេចចិត្ត​ចូល រោងការ ឆ្លើយថា លោក​សុំទោស​ភរិយា​ដែល​មិនទាន់មាន​ពេលវេលា​គ្រប់គ្រាន់ សម្រាប់​ទៅ​ក្រេ​ម​ទឹកឃ្មុំ ដើម្បីអោយ​ជីវិត​គូ​របស់​ពួកគេ​កាន់តែ​បង្កើន​ភាពស្និទ្ធស្នាល ផ្អែមល្ហែម ថែម​មួយកម្រិត​ទៀត​។

​តារា​ចង្កា​ព្រែក​រូបនេះ បន្ថែមទៀតថា ពេលវេលា​ទៅ​ក្រេ​ម​ឃ្មុំ​នឹង​អាច​ធ្វើឡើង​ពេលវេលា មួយ​ស្រប ព្រោះ​ពេលនេះ​មិនអាច​ដកឃ្លា​បាន ព្រោះតែ​ការងារ​ជា​ពិធីករ និង​ច្រៀង​តាម​ពិធី មង្គលការ និង​ជប់លៀង​ផ្សេងៗ​មាន​ច្រើន​ជា​ហូរហែ​រម្យា​ង​ពីរ​-​បី​ខែ​នេះ​គឺជា​រដូវ​ពិធី មង្គលការ អីចឹង​កម្មវិធី​ក្រេ​ម​ទឹកឃ្មុំ​ក្រៅប្រទេស​សូម​លើក​ពេល​មួយរយៈ​សិន​៕ ដោយ​: បញ្ញា​សាស្ត្រ​