ចែចង់​មិនបាន ខឹង​ដក​កាំភ្លើង​បាញ់​នារី​ម្នាក់​ត្រូវ​មួយ​គ្រាប់​ចំ​ជើង នៅ​ខណ្ឌចំការមន​

5445
ចែករម្លែក
  • 11.9K
    Shares

​ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​អឹម​អេស​អិ​ច​មួយគ្រឿង មិន​ចាំ​ស្លាក​លេខ​បានមក​អង្គុយ​ហូប​អី​នៅ​សួនច្បារ​មុខ​ណាហ្គា មួយសន្ទុះ​ក្រោយមក​ទាស់​ពាក្យសំដី​គ្នា​ជាមួយ​នារី​ម្នាក់ ក៏​ទាញ​កាំភ្លើង​បាញ់​ចំ​ជើង បង្ក​ការ​ផ្អើល​កាលពី​វេលា​ម៉ោងជាង ៣​រំលងអធ្រាត្រ​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅលើ​សួនច្បារ​ណាហ្គា​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុរាម្រិត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ប៉ុន្តែជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។

នារីរងគ្រោះ

​តាម​សាក្សី​ពី​កន្លែងកើតហេតុ​បាន ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មអឹម​អេស​អិ​ច​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ បានមក​អង្គុយ​ហូប​អី​នៅ​សួនច្បារ​មុខ​ណាហ្គា​វើ​ល ស្រាប់តែ​ជន​សង្ស័យ​​ម្នាក់​និយាយ​ផ្ដោះផ្ដង​បំណង​ចង់​ញ៉ែ​ជាមួយ​នារី​រងគ្រោះ ក្រោយមក​ទាស់​ពាក្យសំដី​គ្នា ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​ដក​កាំភ្លើង​ខ្លីម៉ាក​K៥៩​មួយ​ដើម បាញ់​ចំ​ជើងឆ្វេង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។ចំណែក​ជនសង្ស័យ​ជា​បក្ខពួក​ឃើញ​ដូច្នោះ​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ សល់​តែ​ជនសង្ស័យ​ដៃដល់​ជា​អ្នកបាញ់​ក្រឡេក​ទៅ​មិនឃើញ​មាន​គ្នា ក៏​រត់​សំដៅ​ទៅជិត​ដល់​ស្ពាន​នាគ ប្រទះ​បុរស​ម្នាក់​កំពុង​អង្គុយ​លើ​ម៉ូតូ​ទាញ​កាំភ្លើង​បំណង​បាញ់​ប្លន់​យក​ម៉ូតូ ដើម្បី​ជិះ​រត់គេចខ្លួន តែ​កាំភ្លើង​​បាញ់​មិន​ចេញ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​ចាប់វាយ​បែក​មុខមាត់​សន្លប់​ស្ដូក​។​

​ក្រោយពេល​កើតហេតុ សម្ថ​កិច្ច​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ព្យាបាល និង​ធ្វើការ​សាកសួរ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

ជនសង្ស័យដែលត្រូវប្រជាពលរដ្ឋចាប់ព្រួតវាយសន្លប់ស្ដូក