ញ​តិ្ត​តវ៉ា​ប្រឆាំង​ជំទាវ​ទីមួយ​បារាំង ប្រមូលបាន​ហត្ថលេខា ១៦០.០០០

1102
ចែករម្លែក
  • 47
    Shares

​មនុស្ស​ជាង​១៦០.០០០​នាក់ បាន​ចុះហត្ថលេខា​លើ​ញ​តិ្ត​តវ៉ា​នៅ​ប្រព័ន្ធ​អន​ឡាញ​ប្រឆាំង​ភរិយា​របស់​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង ដែល​ត្រូវ​បានផ្តល់​តំណែង​ផ្លូវការ​ជា​ជំទាវ​ទីមួយ​របស់​ប្រទេស​នេះ​។​

​ញ​តិ្ត​តវ៉ា​ដែល​នៅលើ​អន​ឡាញ change.org នេះ បានចាប់ផ្តើម​កាលពី​២​សប្តាហ៍​កន្លងទៅ ដោយ​ទាមទារ​ថា កុំ​យកលុយ​រដ្ឋ​ទៅ​ចំណាយ​លើ​តួនាទី​របស់​ជំទាវ​ទីមួយ​នេះ ដែល​លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​សន្យា​បង្កើតឡើង​សម្រាប់ លោកស្រី​ព្រី​ជី​ត ជា​ភរិយា​របស់លោក ក្នុងអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅមុន​ពេល​ជ័យជម្នះ​របស់លោក​ក្នុង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី កាលពី​ខែឧសភា​។​

​ញ​តិ្ត​ដែល​បាន​ប្រមូលបាន​ហត្ថលេខា​១៦០.០០០ កាលពី​ថ្ងៃអាទិត្យ​នេះ បាន​និយាយថា “​បច្ចុប្បន្ន លោកស្រី ព្រី​ជី​ត ម៉ា​ក្រុង មាន​ទីប្រឹក្សា​មួយក្រុម​ដែលមាន​គ្នា​ពីរ​ទៅ​បីនាក់ លេខាធិការ​២​នាក់ និង​សន្តិសុខ​២​នាក់​។ នោះ គឺ​គ្រប់គ្រាន់​ហើយ​”​។​

​លោក ម៉ា​ក្រុង អាយុ​៣៩​ឆ្នាំ​រូបនេះ បាន​សន្យា​បង្កើត​តំណែង​នេះ​សម្រាប់​ភរិយា​អាយុ​៦៤​ឆ្នាំ​របស់លោក​ដើម្បី​បញ្ជាក់​ឋានៈ​របស់​លោកស្រី ប៉ុន្តែ​បាន​សន្យាថា លោកស្រី នឹងមិន​ត្រូវបាន​បង់​ប្រាក់​ពី​មូលនិធិ​សាធារណៈ​នេះ​ទេ​។​

​គណបក្សប្រឆាំង ដែល​ប្រឆាំង​លោក ម៉ា​ក្រុង នៅ​សភា បានធ្វើ​ការតវ៉ា​រួចហើយ​ប្រឆាំង​ផែនការ​នេះ​នៅពេល​មួយ គឺ​នៅពេល រដ្ឋាភិបាល​នេះ គ្រោង​កាត់​ថវិកា​ហើយ​បម្រុង​អនុម័ត​ច្បាប់​ថ្មី​មួយ ដើម្បី​ការពារ​សមា​ជិ​សភា​ពី​ការជួល​សមាជិកគ្រួសារ ធ្វើជា​អ្នកជំនួយការ​៕ ដោយ៖ សុខា

​ញ​តិ្ត​តវ៉ា​ដែល​នៅលើ​អន​ឡាញ change.org នេះ បានចាប់ផ្តើម​កាលពី​២​សប្តាហ៍​កន្លងទៅ ដោយ​ទាមទារ​ថា “​កុំ​យកលុយ​រដ្ឋ​ទៅ​ចំណាយ​លើ​តួនាទី​របស់​ជំទាវ​ទីមួយ​នេះ​”