ដកហូត​សត្វ​ស្វា​ជិត​១០០​ក្បាល​នៅ​ស្រុក​ត្បែងមានជ័យ​ដែល​លួច​ចិញ្ចឹម​អត់​ច្បាប់​

1392
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះ​ដកហូត​សត្វ​ស្វា​ក្តាម​ជិត​១០០​ក្បាល​ដែល​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ភូមិ​ក្រាំង​ដូង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​លួច​ចិញ្ចឹម​ដោយ​អត់​មានច្បាប់​។​ការចុះ​ដកហូត​សត្វ​ស្វា​ក្តាម​នោះបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៨​។

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​កាលពី​ថ្ងៃទី​៧ ខែមិថុនា​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​បាន​សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល និង​កម្លាំង​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​កម្លាំង បាន​ចុះ​ធ្វើការ​ដកហូត​សត្វ​ស្វា​ក្តាម​រស់​ចំនួន​៩៥​ក្បាល ពី​ឈ្មោះ សេង គី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា​សត្វ​ស្វា​ក្តាម​ដែល​សមត្ថកិច្ច​ដកហូត​នោះបាន​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​ឧទ្យាន​ជាតិ​ភ្នំ​តា​ម៉ៅ​រួចរាល់​ហើយ​។​ដោយឡែក​ម្ចាស់​ត្រូវបានធ្វើ​កិច្ចសន្យា​បញ្ឈប់​ការទិញ​-​លក់ និង​ចិញ្ចឹម​សត្វព្រៃ​ដោយ​ខុសច្បាប់​តទៅទៀត​៕S/

​ដកហូត​សត្វ​ស្វា​ជិត​១០០​ក្បាល​នៅ​ស្រុក​ត្បែងមានជ័យ​ដែល​លួច​ចិញ្ចឹម​អត់​ច្បាប់​