ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ពី​ជនបរទេស​ជិត​បួន​ម៉ឺន​ឯកសារ​

1803
ចែករម្លែក
​ប៉ូលិស​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ពី​ជនបរទេស​នាពេល​កន្លងមក (​រូប​ថ​តៈ​ឯកសារ​)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ដកហូត​ឯកសារ​រដ្ឋបាល កម្ពុជា មិន​ប្រក្រតី សរុប​ចំនួន ៣៦.០៩៤ ឯកសារ ពី​គ្រួសារ​ជនបរទេស​អន្តោ​ប្រវេ​សន្ត​សរុប​ចំនួន ១៩.៣៩៥ គ្រួសារ គិត​ជាម​នុស្ស​ចំនួន ៦៨.៨០១ នាក់ (​ស្រី ៣២.៨៣៧​នាក់​) មាន​អ្នក​អាយុ​១៨​ឆ្នាំ​ឡើង ចំនួន ៤៩.៦៣៨​នាក់ (​ស្រី ២៣.៩២១​នាក់​) មាន​៩​សញ្ជាតិ រួមមានៈ ថៃ ឡាវ ចិន ភូមា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី នេ​ប៉ាល់ បង់​ក្លា​ដេ​ស និង វៀតណាម​។ តួលេខ​នេះ បូកសរុប​ពីដំបូង ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ដែល​អ្នកសារព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ នេះ​។​


​ ​របាយការណ៍ បាន​បន្តថា ប្រភេទ​ឯកសារ ដែល​បាន​ដកហូត រួមមានៈ សៀវភៅ​ស្នាក់នៅ ១៤.៨០៦​ក្បាល , សៀវភៅ​គ្រួសារ ២.២២៧​ក្បាល , សំបុត្រកំណើត​ខ្មែរ ១២.៤៤០​ក្បាល , សំបុត្រអាពាហ៍ពិពាហ៍ ៣៨០​ច្បាប់ , អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ៥.៩០៤​ប័ណ្ណ និង​លិខិតឆ្លងដែន​ខ្មែរ ៣៣៧​ក្បាល ៕សរន


ប៉ូលិស​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ពី​ជនបរទេស​នាពេល​កន្លងមក (​រូប​ថ​តៈ​ឯកសារ​)


​ ​