ដក​តួនាទី​និង​បញ្ចុះ​ស័ក្តិ​របស់​មេបញ្ជាការ​នាវា​មុជទឹក​អាមេរិក​ម្នាក់ បន្ទាប់ពី​បង់លុយ​ជួល​ស្រីពេស្យា​១០​នាក់ ខណៈ​នាវា​កំពុង​ចត​នៅ​ហ្វីលីពីន​

714
ចែករម្លែក
  • 788
    Shares

​មេបញ្ជាការ​នាវាមុជទឹក​របស់​កងទ័ពជើងទឹក​អាមេរិក​ត្រូវបាន​ដកចេញ​ពី​តួនាទី​កាលពី​រដូវក្តៅ​មុន បន្ទាប់ពី​បង់ប្រាក់​ឱ្យ​ស្រីពេស្យា​ចំនួន ១០ នាក់​ខណៈ​កំពុង​ឈរជើង​នៅ​ហ្វីលីពីន​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ដេលី​មែ​ល​កាលពី​ថ្ងៃទី​១៣​មករា​។​

​មេបញ្ជាការ​ឈ្មោះ ត្រា​វី​ស ហ្សេ​ត​ថែ​ល (Travis Zettel) បានធ្វើឱ្យ​បាត់បង់​ទំនុកចិត្ត​ក្នុងការ​បញ្ជា​នាវាមុជទឹក USS Bremerton និង​ត្រូវបាន​ដាក់ពិន័យ​កាលពី​ខែសីហា​បន្ទាប់ពី​ការស៊ើបអង្កេត​។​

​ការស៊ើបអង្កេត​ដោយ​ទីភ្នាក់ងារ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​របស់​កងទ័ពជើងទឹក​អាមេរិក (NCIS) ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ការផ្តល់​តម្រុយ​ពី​នាវិក​ម្នាក់​ទៅកាន់​លេខ​ទំនាក់ទំនង​ទាន់​ហេតុការណ៍​របស់​អគ្គ​អធិការដ្ឋាន​នៃ​ក្រសួងការពារជាតិ​។​

​យោងតាម​ឯកសារ​ដែល​ទទួលបាន​ដោយ​វេ​ប​សាយ Kitsap Sun បានឱ្យដឹងថា នាវិក​រូបនេះ​ទំនងជា​ត្រូវបាន​ប្រាប់​ដោយ​លោក​ហ្សេ​ត​ថែ​ល​ឱ្យ​ហៅ​ស្រីពេស្យា​១០​នាក់​ឱ្យមក​កាន់​សណ្ឋាគារ​ដែល​ពួកគេ​កំពុងស្នាក់នៅ​។​

​នាវិក​រូបនោះ​ក្រោយមក​បានឃើញ​មេបញ្ជាការ​រូបនេះ​នៅ​ជាមួយ​ស្រី​ស្លៀកពាក់​សិច​ស៊ី ១០ នាក់​នៅ​ខាងក្រៅ​ទ្វារ​បន្ទប់​ក្នុង​សណ្ឋាគារ​។​

​នាវិក​ម្នាក់ទៀត ដែល​ឈ្មោះ​របស់គាត់​ត្រូវបាន​គេ​បញ្ចេញ​ឱ្យដឹង​នៅក្នុង​ឯកសារ​ដែល​បានចេញ​ផ្សាយ​នៅលើ​វេ​ប​សាយ Kitsap Sun ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ជាមួយ “​ស្រី​ក្នុងស្រុក​៣​នាក់​ដែល​កាន់​ដៃ​របស់គាត់ ខណៈដែល​គាត់​កំពុង​ដើរ​ចុះឡើង​ដើម្បី​ស្វាគមន៍​នាវិក​ដទៃទៀត​”​។​

​យោងតាម​ឯកសារ​ដែល​បានចេញ​ផ្សាយ​នៅលើ​វេ​ប​សាយ Kitsap Sun បានឱ្យដឹងថា ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី ១ ខែមីនា ខណៈដែល​នាវាមុជទឹក​កំពុង​ចត​នៅ​ឆកសមុទ្រ​ស៊ូ​ប៊ិក​។​

​ឯកសារ​នេះ​បាន​និយាយថា លោក​ហ្សេ​ត​ថែ​ល​ត្រូវ​ប្រឈមមុខ​ជាមួយនឹង NCIS ពីបទ​ចោទប្រកាន់​ជាច្រើន និង “​បាន​សារភាព​នូវ​ពិរុទ្ធភាព​ចំពោះ​ការបង់ប្រាក់​ឱ្យ​ស្រី​កំដរ​”​។​

​នាវិក​ម្នាក់ទៀត​ក៏ត្រូវ​បាន​គេ​សម្ភាសន៍​ដែរ ប៉ុន្តែ​និយាយថា​គាត់​មិនបាន​ចូលរួម​ក្នុង​អំពើ​ពេស្យាចារ​នោះទេ​។ ឯកសារ​នោះបាន​លើកឡើងថា បន្ទាប់មក​នាវិក​នោះបាន​ស្នើសុំ​មេធាវី​ម្នាក់​ដូច្នេះ​នាវិក​រូបនោះ​នឹងមិន​រង​ការដាក់ពិន័យ​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​មេបញ្ជាកា ត្រា​វី​ស ហ្សេ​ត​ថែ​ល ត្រូវបាន​ដកចេញ​ពី​តួនាទី បន្ទាប់ពី​ជួល​ស្រីពេស្យា ១០ នាក់មក​ដេក​ក្នុង​សណ្ឋាគារ​នៅ​ហ្វីលីពីន