ដក​ប្រធានការិយាល័យ​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ​ខេត្តព្រះវិហារ ​ទៅ​ប​ប្រើការ​នៅ​ក្រសួង​

268
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​វុន​ធឿន ​ប្រធានការិយាល័យ​ដែនជម្រក សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព​ នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ ត្រូវ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​សាយ ​សំ​អាល់​ ចុះ​ហត្ថ​លេខ​ផ្ទេរ​ភារកិច្ច​ដោយ​បង្ខំ​ឱ្យមក​បម្រើ​ការងារ​នៅ​ក្រសួងបរិស្ថាន​វិញ​។​

​យោងសេចក្តី​សម្រេច​រប​ស់លោក​សាយ ​សំ​អាល់ ​ដែល​បណ្តាញ​ព័ត៌មាន​ទទួលបាន​កាលពី​រសៀល​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៩​ លោក​វុន ​ធឿន ​អត្តលេខ​១៧១០៥០០០៤៤ ​ប្រធានការិយាល័យ​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព​នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ ត្រូវដាក់​វិន័យ​ក្រោមរូបភាព​ផ្លាស់​ដោយ​បង្ខំ​ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្តីការក្រសួង​បរិស្ថាន​វិញ​។​

​ទាក់ទង​នឹង​ករណីនេះ ​លោក​អៀ​ សុខា​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​បាន​ថ្លែងប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា​ ចំពោះ​កំហុសឆ្គង​លោក​វុន​ធឿន ​យ៉ាងណា​នោះ​លោក​មិន​បានដឹង​ទេ​។​ព្រោះ​មួយរយៈ​កន្លងមកនេះ​លោក​រវល់​រៀនសូត្រ​ ហើយ​បាន​ផ្ទេរ​ភារកិច្ច​ឱ្យ​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មួយរូប​ជា​ប្រធាន​មន្ទីរ​ស្តីទី​​៕S/​Ha