ដក​មេ​បុ​ស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ដូង​ដាក់​មេ​រង​ប៉ុស្តិ៍​ជំនួស​វិញ​

1054
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ដូង ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង មាន​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខ​​តំណែង​មេ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ដូង​ថ្មី គឺ​លោក​វរសេនីយ៍ទោ ផាត សុផាន់​ណា ពី​នាយរង ទៅជា​នាយប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ដូង​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សៅ ប៊ុន​រិ​ទ្ធិ ដែល​ត្រូវ​ផ្លាស់​ទៅ​ទទួល​តួនាទី​ថ្មី ជា​អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​ក្រសួងមហាផ្ទៃ​វិញ​ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​។​

​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ បានសម្រេច​តែងតាំង​លោក​វរសេនីយ៍ទោ ផាត សុផាន់​ណា ពី​នាយរង ទៅជា​នាយប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សៅ ប៊ុន​រិ​ទ្ធិ ដែល​ត្រូវ​ទៅ​ទទួល​តួនាទី​ថ្មី ជា​អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​ក្រសួងមហាផ្ទៃ​វិញ​៕ ល​