ដក​អភិបាលស្រុក​កណ្តាលស្ទឹង និងស្រុក​កោះធំ​

1235
ចែករម្លែក

ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ សម្តេចតេជោហ៊ុនសែននាយក​រដ្ឋមន្ត្រីកម្ពុជាបាន ចេញ អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​នៅក្នុង ខេត្តកណ្តាល ចំនួន ពីរ រូប​។ក្នុងនេះ១. លោក បូរ ណា​រ៉េត ពី​អភិ បាល នៃ គណៈ​អភិ បាល ស្រុក​កណ្តាល ស្ទឹង ឲ្យ ទៅ​បម្រើ ការងារ នៅ ខេត្តកណ្តាល​។ ២. លោក អេង មោក្ខ ពី​អភិបាល នៃ គណៈ​អភិ បាល ស្រុក កោះធំ ឲ្យ ទៅ បម្រើ ការងារ នៅ ខេត្តកណ្តាល​។ នេះ បើ យោង តា ម អនុក្រឹត្យ ចុះ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ​២០១៩ ដែល ទើប តែ ទទួល បាន នៅ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ​២០១៩ នេះ​។

​ចំណែក​មន្ត្រីរាជការ​ចំនួន បី​រូប ត្រូវបាន តែងតាំង ឲ្យ កាន់​មុខ​តំណង​ជា​អភិ បាល នៃ គណៈ​អភិ បាល​ស្រុក នៅក្នុង ខេត្តកណ្តាល រួមមានៈ​១.​លោក អ៊ូ ឈាង ជា​អភិ បាល នៃ គណៈ​អភិ បាល ស្រុក​កៀន ស្វាយ សម្រាប់ អាណត្តិ ទី ២ ក្នុង ដែន សមត្ថកិច្ច ដដែល​។​២. លោក អ៊ូច សៅ​ឌឿ​ន ជា​អភិ បាល នៃ គណៈ​អភិ បាល ស្រុក​កណ្តាល ស្ទឹង (​ជំនួស​លោក បូរ ណា​រ៉េត​)​។​៣. លោក អេង សុវិចិត្រ ជា​អភិ បាល នៃ គណៈ​អភិ បាល ស្រុក​កោះធំ (​ជំនួស​លោក​លោក អេង មោក្ខ​)៕​សរន


លោក អេង សុវិចិត្រ ជា​អភិ បាល នៃ គណៈ​អភិ បាល ស្រុក​កោះធំថ្មី(ខាងស្តាំ)

លោក អ៊ូច សៅ​ឌឿ​ន ជា​អភិ បាល នៃ គណៈ​អភិ បាល ស្រុក​កណ្តាល ស្ទឹង ថ្មី(ខាងស្តាំ)