ដង្កូវ​អាចជួយ​ចិញ្ចឹម​មនុស្ស​ទូទាំង​ពិភពលោក​

2570
ចែករម្លែក
  • 5
    Shares

ប្រសិនបើ គំនិត នៃ ការ ទទួលទាន សត្វល្អិត ធ្វើឱ្យ អ្នក ខ្ទប់ ច្រមុះ ទាំង ខ្ពើមរអើម ម៉េច ក៏ អ្នក អាច ទទួលទាន សាច់សត្វ ដែល ចិញ្ចឹម ពី សត្វល្អិត បាន ?

ក្រុមហ៊ុន មួយចំនួន នៅ ជុំវិញ ពិភពលោក មើលឃើញ តម្លៃ ក្នុងការ ប្រែក្លាយ សត្វល្អិត ដូចជា ដង្កូវនាង ចង្រិត និង ដង្កូវ ដួង ឱ្យទៅជា ចំណី សត្វ សម្បូរ ប្រូតេអ៊ីន ខ្ពស់ សម្រាប់ ត្រី ជ្រូក និង មាន់ ។ ដោយសារតែ ការវិនិយោគ ថ្មីៗ និង ច្បាប់ ថ្មីៗ កសិដ្ឋាន សត្វល្អិត បាន ទទួល ការទាក់ទាញ ជា ផ្នែក មួយ នៃ វិស័យ កសិកម្ម ដ៏ មាន និរន្តរភាព ។

លោក គីស អាត នាយក ប្រតិបត្តិ និង ជា សហ ស្ថាបនិក របស់ ក្រុមហ៊ុន Protix ជា កសិដ្ឋាន ចិញ្ចឹម សត្វល្អិត មាន មូលដ្ឋាន នៅ ប្រទេស ហូ ឡង់ ដែល កំពុង ចិញ្ចឹម ដង្កូវ ដួង បាន ប្រាប់ វេស បាយ Seeker ថា ” ប្រូតេអ៊ីន របស់ សត្វល្អិត គឺជា ប្រភេទ ចំណី សត្វ ថ្មី មួយ ដែល ពេញនិយម រួមជាមួយ កាលា នុ វត្ត និង កាលានុវត្តភាព ជាច្រើន ។ ពួកវា មាន និរន្ត ភាព សម្បូរ សារធាតុចិញ្ចឹម និង មាន រសជាតិ ឆ្ងាញ់ ” ។

កាលពី ពាក់កណ្តាល ខែមិថុនា ក្រុមហ៊ុន Protix បានប្រកាសថា ខ្លួន បាន ប្រមូល មូលនិធិ បាន ចំនួន ៥០,៥ លាន ដុល្លារ ។ លោក អាត និយាយថា ក្រុមហ៊ុន នឹង ប្រើប្រាស់ ប្រាក់ នេះ ជា ចម្បង ដើម្បី បង្កើន ផលិតកម្ម ដើម្បី ឆ្លើយតប ទៅនឹង បទ ប្បញ្ញត្តិ ថ្មី របស់ សហភាព អឺរ៉ុប ដែល ចូល ជា ធរមាន កាលពី ថ្ងៃទី ១ ខែកក្កដា ដែល អនុញ្ញាតឱ្យ ប្រើប្រាស់ ប្រូតេអ៊ីន សត្វល្អិត ដើម្បី ចិញ្ចឹម ត្រី ។ ក្រុមហ៊ុន Protix បាន នាំចេញ ផលិតផល របស់ខ្លួន ទៅកាន់ ប្រទេស ចំនួន ១២ រួចហើយៗ បាន សហការ ជាមួយ ក្រុមហ៊ុន ផលិតកម្ម ចំណីអាហារ Buhler Group ដែលមាន មូលដ្ឋាន នៅ ប្រទេស ស្វី ស ដើម្បី សាងសង់ រោងចក្រ ផលិតកម្ម ពី សត្វល្អិត បន្ថែមទៀត នៅ ទូទាំង ពិភពលោក ៕ ដោយ៖ កញ្ញាដាលីស

អ្នកវិទ្យាសាស្រ្តប្រើរុយបង្កើតដង្កូវ សម្រាប់ជា អាហារ សម្រាប់ ត្រី ជ្រូក និង មាន់ ជាហេតុ ជួយ ចិញ្ចឹម មនុស្ស ទូទាំង ពិភពលោក
#