ដល់ក​ហើយ​! កសិករ​រាប់រយ​នាក់​នាំគ្នា​បិទផ្លូវ​សុំ​សម្តេច​តេ​ជោ​ជួយ​រក​ទីផ្សារ​កសិផល

1064
ចែករម្លែក

(​បាត់ដំបង​) ៖ ប្រឈម​តម្លៃ​កសិផល​ចុះ​ទាប​លក់​ខាត​មិនអាច​រកប្រាក់​ទៅ​ទូរ​ទាត់​បំណុល​នានា ប្រជាកសិករ​រាប់រយ​នាក់​នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​យក​ត្រាក់ទ័រ និង​គោយន្ត​ជាច្រើន​គ្រឿង ដាក់​បិទផ្លូវ​ដើម្បី​ដោយ​សំណូមពរ​សូម​ឲ្យ​សម្តេច​តេ​ជោ នាយករដ្ឋមន្ដ្រី ជួយ​រក​ទីផ្សារ​កសិផល​ដោយ​តម្លៃ​ពោត និង​ដំឡូង ដែល​ធ្លាក់​ថ្លៃ​មិនអាច​ទទួលយកបាន​។​
​ ​
​ការបិទផ្លូវ​នេះ​ធ្វើឡើង​នៅវេលា​ព្រឹក ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវបំបែក​សាមសិប ស្ថិត​ក្នុងភូមិ​សាមសិប ឃុំ​តា​គ្រី ស្រុក​កំរៀង​។​
​ ​
​តាម​ការលើកឡើង​រប​ស់​ក្រុម​កសិករ​ទាំង​នោះបាន​ឲ្យ​ដឹងថា​ការដាក់​បិទផ្លូវ​នាពេល​នេះ​គឺ​ក្នុង​គោលបំណង​សំណូមពរ​ដល់​សម្តេច​ជួយ​​រក​ទីផ្សារ​កសិផល ព្រោះ​តម្លៃ​ពោត និង​ដំឡូង​ធ្លាក់​ថ្លៃ​មិនអាច​ទទួលយកបាន​។ ពួកគាត់​សុំអោយ​តម្លៃ​ពោត​និង​ដំឡូង​មានតម្លៃ​ខ្ពស់​សមរម្យ​,​សុំអោយ​ច្រកទ្វារ​នានា​យក​តម្លៃ​តាម​រដ្ឋ​កំណត់​សុំអោយ​រដ្ឋ​ត្រួតពិនិត្យ​ជញ្ជីង​តាម​សាយ​ឡូ​និង​សុំ​អោយមាន​ថៅកែ​ច្រើន​ចូល​ទិញ​​កុំអោយ​មានតែ​មួយ​ទិញ​បន្ថោក​តម្លៃ​។​
​ ​
​ពួកគាត់​លើកឡើង​ទៀតថា បើ​សម្ភារ​កសិកម្ម​ចេះតែ​ឡើងថ្លៃ​រាល់​ឆ្នាំ ហើយ​កសិផល​ដែល​ពួកគាត់​ធ្វើបាន​លក់​មិន​រួច​ដើម​ដោយ​ពូជ​​ពោត​ទិញ​ពី​ឈ្មួញ​១​គីឡូ​តម្លៃ​១៧៥​បាត ពេល​កសិករ​លក់​ចេញ​តម្លៃ​បានត្រឹមតែ​៣​បាត​ប៉ុណ្ណោះ​។​
​ ​
​សូមបញ្ជាក់​ផងដែរ​ថា ក្រោយពី​មានការ​ដាក់​បិទផ្លូវ​ជាច្រើន​ម៉ោង​រួចមក អាជ្ញាធរ​ស្រុក​និង​អាជ្ញាធរខេត្ត​បាត់ដំបង​បាន​ចុះទៅ​ដោះ​​ស្រាយ​សម្របសម្រួល​ទទួល​យក​សំណើរ​របស់​ពួកគាត់ ដើម្បី​យកមក​ពិភាក្សា​រក​ដំណោះស្រាយ​៕ ដោយ ៖វិបុល

​ការបិទផ្លូវ​នេះ​ធ្វើឡើង​នៅវេលា​ព្រឹក ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវបំបែក​សាមសិប ស្ថិត​ក្នុងភូមិ​សាមសិប ឃុំ​តា​គ្រី ស្រុក​កំរៀង(រូប៖វេបសាយ)