ដល់ក​ហើយ​! ក្រុងព្រះសីហនុ​មួយ​យប់​គ្រោះថ្នាក់​ចរាចរណ៍​បី​ករណី​

1514
ចែករម្លែក
  • 65
    Shares

ដោយ​: វណ្ណៈ / ព្រះសីហនុ​: មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បាន​ខ្សឹប​ប្រាប់ថា នៅ​ក្រុងព្រះសីហនុ​មួយ​យប់​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ បី​ករណី ផ្ទួនៗ​គ្នា​តែម្តង​ហើយ តែ​សំណាងល្អ​ដែរ​គ្មាន​អ្នកស្លាប់​។​

​ករណី​ទី​១. រថយន្ត​មួយគ្រឿង ស្លាក​លេខ​ព្រះសីហនុ 2B 9888 បើកបរ​ដោយ​ជនជាតិ​ចិន បុក​ប៉ះ​ពីក្រោយ​ម៉ូត​មួយគ្រឿង នៅ​ម្តុំ​ជិត​ដំណាក់​ស្តេច សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ វេលា​ម៉ោង​ជិត​៩​កន្លះ​យប់​ថ្ងៃ​២៣ ខែមេសា ឆ្នាំ​២០១៨ បណ្តាល​ឲ្យ​យានយន្ត​រង​ការខូចខាត​ផ្នែក​ខ្លះ ប៉ុន្តែ​មិនមាន​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​ទេ​។ ក្រោយ​កើតហេតុ នគរបាល​បាន​ចុះ​អន្តរាគមន៍ ដោះស្រាយ​បន្ត​តាម​និតិ​វិធី​ច្បាប់​។​

​ករណី​ទី​២. រថយន្ត​លុច​ស៊ី​ស RX300 មួយគ្រឿង ស្លាក​លេខ ព្រះសីហនុ 2A 6382 បើកបរ​ដោយ​ជនជាតិ​ចិន បុក​ប៉ះ​ម៉ូតូ​មួយគ្រឿង ស្លាក​លេខ ព្រះសីហនុ 1E 6299 នៅ​ម្តុំ​រង្វង់​មូល​ត្រី​ដូ​ហ្វី​ន មុខ​សាលា​អនុវិទ្យាល័យ​សម្តេចឪ ក្រុងព្រះសីហនុ វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​២៣ ខែមេសា ឆ្នាំ​២០១៨ បណ្តាល​ឲ្យ​យុវជន​២​នាក់ ភាគី​ខាង​ម៉ូតូ​រងរបួស​រលាត់​ដៃ​ជើង​។​ ក្រោយ​កើតហេតុ នគរបាល​បាន​ចុះ​អន្តរាគមន៍​ឃាត់​ទាំង​រថយន្ត និង​អ្នកបើកបរ យកទៅ​ដោះស្រាយ​បន្ត​តាម​នីតិវិធី​ច្បាប់ ចំណែក​អ្នករបួស​ត្រូវបាន​រថ​យន្ត​សង្គ្រោះ​ឯកជន ដឹក​យកទៅ​ព្យាបាល​។​

​ករណី​ទី​៣. បុរស​អ្នកបើក​ម៉ូតូ​ម្នាក់​រងរបួស​ធ្ងន់ ក្រោយ​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​ប៉ះ​រថយន្ត​ធំ​មួយគ្រឿង ដែល​ចត​ឈប់​នៅ​ចិញ្ចើមផ្លូវ​ចំណោត​អូរ​ត្រាវ កាលពី​ម៉ោង​ជិត​៨​កន្លះ​យប់ ថ្ងៃ​២៣ ខែមេសា ឆ្នាំ​២០១៨​នេះ​៕