ដល់ក​! កា​ពី​ទែន​រុស្ស៊ី ស្រវឹងធ្លាក់ភ្នែក​បើក​នាវា​ដឹកទំនិញ​បុក​ស្ពាន​

546
ចែករម្លែក
  • 2
    Shares

​កា​ពី​ទែន​នាវា​ដឹកទំនិញ​រុស្ស៊ី ម្នាក់​ផឹកស្រា​ស្រវឹងធ្លាក់ភ្នែក​បញ្ជា​នាវា​ខុសផ្លូវ​ជ្រុល​ក្បាល​បុក​ចូល ក្រោម​ស្ពាន​មួយ​ដែលមាន​ចរាចរណ៍​មមាញឹក​នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ​។
​ ​
នាវា “​ស៊ី​ហ្គ្រែ​ន​” (Seagrand) ដែលមាន​ទម្ងន់​ផ្ទុក ៦.០០០ តោន​ខាងលើនេះ​បាន​បុក​គែម​ស្ពាន Gwangan Bridge នៅ​ក្រុង​ប៊ូសាន (Busan) នៅ​ម៉ោង​ប្រហែល ៤ និង ២០​នាទី​ម៉ោង ក្នុងស្រុក​។
​ ​
ពេលនោះ​នាវា​នេះ​បាន​ព្យាយាម​បត់​ក្បាល បើក​គេច​ពី​កន្លែងកើតហេតុ ប៉ុន្តែ​ត្រូវ​ឆ្មាំ​ឆ្នេរសមុទ្រ​កូរ៉េ Korea Coast Guard (KCG) ឃាត់​ជាប់​។
​ ​
មន្ត្រី​ឆ្មាំ​ឆ្នេរសមុទ្រ​កូរ៉េ និយាយថា កម្រិត​ជាតិ​អាល់កុល​ក្នុង​ឈាម​របស់​កា​ពី​ទែន​នាវា​បង្កហេតុ ខាងលើ​គឺ ០,០៨៦% ដែល​ជិត​ស្មើ ៣ ដង​ធៀប​នឹង​កម្រិត​ស្របច្បាប់ ០,០៣%​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​យុន​ហាប (Yonhap) បានឱ្យដឹងថា នាវា​នេះ​ក៏បាន​បុក​នាវា កម្សាន្ត​ចត​ចោល​មួយគ្រឿង​ទៀតផង​ដែរ ៤០ នាទី​មុនពេល​បុក​ស្ពាន​នេះ​។

​ជា​សំណាងល្អ គ្មាន​អ្នករងរបួស​ទេ ប៉ុន្តែ​មួយចំណែក​នៃ​ស្ពាន​នេះ​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន ដើម្បី​ពិនិត្យមើល​សុវត្ថិភាព​៕ ប្រែ​សម្រួល​: ខុម​