ដល់ពេល​ត្រូវ​បោះចោល​ខ្សែ​សាក​ស៊េរី​ចាស់​ចោល​ហើយ​! Apple កំពុង​តេស្ត iPhone ថ្មី​ជាមួយ​កាមេរ៉ា​ក្រោយ​៣​គ្រាប់​និង​ខ្សែ​សាក​ប្រភេទ​ថ្មី USB-C

456
ចែករម្លែក
  • 33
    Shares

​ទូរស័ព្ទ iPhone ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន Apple នឹង​បន្ថែម​លក្ខណៈពិសេស​ថ្មីៗ​ទៅលើ​កាមេរ៉ា​និង​ខ្សែ​សាក​ថ្ម​របស់ខ្លួន តែ​អ្នកប្រើប្រាស់​និយាយថា ខ្សែ​សាក​ដ៏​ចម្រូងចម្រាស់​នេះ​អាច​នឹង​ធ្វើឱ្យ​ពួកគេ​មិន​សប្បាយចិត្ត​ទេ​។​

​យោងតាម​សារព័ត៌មាន Bloomberg បានឱ្យដឹងថា​ក្រុមហ៊ុន​យក្ស​នៅ​ទីក្រុង​ស៊ី​លី​កូន​វ៉ូ​ឡេ​នេះ​មានបំណង​បន្ថែម​កាមេរ៉ា​មួយទៀត​ពីលើ​កាមេរ៉ា​ភ្លោះ​នាពេល​បច្ចុប្បន្ន ដោយ​ចេញ​ទូរស័ព្ទ​កូនពៅ​ស្នង​ពី​ទូរ​ស័​ព្ត iPhone XS Max ដែល​នឹងមាន​កាមេរ៉ា​ខាងក្រោយ ៣ គ្រាប់​។​

​លើសពីនេះទៅទៀត​ក្រុមហ៊ុន Apple ក៏​នឹងធ្វើ​ការផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​សាក​ថ្ម​ថ្មី​ផងដែរ ដែល​ពឹង​ផ្អែកលើ​ខ្សែ​សាក​ប្រភេទ USB-C​។​

​ជាមួយនឹង​កាមេរ៉ា​ដល់​ទៅ​៣​គ្រាប់ ទូរស័ព្ទ iPhone ថ្មី​ចុងក្រោយ​បំផុត​នឹង​អាច​ចាប់យក​ទេសភាព​ធំ​ទូលាយ​ជាង​មុន​ក៏ដូចជា​ថត​ពង្រីក​រូប​បាន​កាន់តែ​ឆ្ងាយ​ផងដែរ​។​

Bloomberg និយាយថា កាមេរ៉ា​ថ្មី​នឹង​ចាប់យក​កម្រិត​ភិ​ច​សែ​ល​បាន​ច្រើនជាង​មុន ដោយ​មិន​ធ្វើឱ្យ​បែក​រូប​ដើម​ខ្លាំងពេក​ទេ ពេល​កាត់ត​វីដេអូ​ឬ​រូបភាព​។​

​លើសពីនេះ​ទៀត កម្មវិធី Live Photos នឹង​អាច​ថត​វីដេអូ​រយៈពេល ៦ វិនាទី​យូរ​ជាង​មុន ជំនួស​ឱ្យ​រយៈពេល ៣ វិនាទី​ដូច​សព្វថ្ងៃ​៕ ដោយ៖ កញ្ញាដាលីស

iPhone ជំនាន់​ក្រោយ​អាច​នឹងមាន​កាមេរ៉ា​ក្រោយ​៣​គ្រាប់​និង​ខ្សែ​សាក​ថ្ម​ប្រភេទ USB-C
iPhone ជំនាន់​ក្រោយ​អាច​នឹងមាន​កាមេរ៉ា​ក្រោយ​៣​គ្រាប់​និង​ខ្សែ​សាក​ថ្ម​ប្រភេទ USB-C