ដល់​ក! ខឹង​កាត់សក់​មិន​ស្អាត​ ចោល​អាចម៍​ដាក់​ហាង​កាត់សក់​រាល់ថ្ងៃ​

843

ដោយ​មិន​ពេញចិត្ត​ជាមួយ​ម៉ូត​សក់​ថ្មី​ដែល​ជាង​កាត់​ឱ្យ​នោះ បុរស​ម្នាក់ នៅ​ទីក្រុង​Dezhou ក្នុង​ខេត្ត​Shandong​ប្រទេស​ចិន ​បានសម្រេច​ចិត្ត​សងសឹក តាម​មធ្យោបាយ​មួយ​ដែល​គាត់​គិតថា​ល្អ​បំផុត​នោះ គឺ​គ្រវែង​ចោល​អាចម៍​ ទៅលើ​ទ្វា​ហាង​កាត់សក់​នោះ​មួយថង់​មួយថ្ងៃ​មុនពេល​ត្រូវ​ប់​ប៉ូលិស​ចាប់ខ្លួន​។​

​ជាងកាត់សក់​នោះ បានកើត​ការធុញទ្រាន់​ខ្លាំង​បន្ទាប់ពី​រើស​ថង់​ដាក់​អាចម៍​ដែល​ចោល​នៅ​ហាង​របស់ខ្លួន​រាល់ថ្ងៃ​នោះ ហើយ​បាន​​ទាក់ទង​ប្រាប់​ប៉ូលិស ដែល​បាន​ពិនិត្យមើល​កាមេរ៉ា​សន្តិសុខ ហើយ​នៅ​ទីបំផុត​បាន​តាមដាន​និង​ចាប់ខ្លួនបាន​បុរស​ជា​អតិថិជន​​ដែល​មិន​សប្បាយចិត្ត​នោះ ។​

​បុរស​ដែល គេ​មិន​បញ្ចេញ​ឈ្មោះ​នេះ ត្រូវបាន​ចាប់ឃុំខ្លួន​ចំនួន​៩​ថ្ងៃ ហើយ​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន​៥០០​យ័ន​(៧៥​ដុល្លារ​)​ចំពោះ​​ការ​ចោល​ថង់​អាចម៍​របស់គាត់​នោះ​៕ដោយ៖សុខា