ដល់​ពេលដែល​និយាយថា​លា​ហើយ​ចំពោះ​ការ​ប្រេះ​ក្រចក​ទៀតហើយ​

826
ចែករម្លែក

​ការ​ប្រេះ​ក្រចក ឬ​ហៅថា Onychoschizia មានការ​កើតឡើង​លើ​មនុស្ស​ស្រី​ច្រើនជាង មនុស្ស​ប្រុស​ទៅទៀត ។

​ជំងឺ​នេះ​ជាធម្មតា​បង្កឡើង ដោយ​ការ​សើម និង​ស្ងួត​នៅលើ​ក្រចក ម្តង​ហើយ​ម្តងទៀត​ហើយក៏ កាន់តែ​ធ្ងន់​ទៅៗ​នៅពេលដែល​ស្ថិតក្នុង​ស្ថានភាព ដែល​កង្វះ​ភាព​មាន​សំណើម និង​អាកាសធាតុ ត្រជាក់​ហើយ​ស្ងួត ។
​ ​
​ដូច្នេះ​ដើម្បី​បង្ការ​បញ្ហា​នេះ កុំឱ្យ​កើតឡើង​ទៀត យក​ល្អ​គួរតែ​ធ្វើ ដូចខាងក្រោម​នេះ​៖
– លាប​ឡូ​សិន​ដែលមាន សារធាតុ Alpha-hydroxy Acids ឬ Lanolin លើ​ក្រចក​ក្រោយ ពី​ត្រាំ​ទឹក​រួច បាន​ប្រាំ​នាទី ។​
– ពាក់​ស្រោមដៃ ខណៈពេល ដែល​កំពុងតែធ្វើការ​ងា​រ​ក្នុងផ្ទះ ។​
– លាប​ថ្នាំលាបក្រចក​ដែល ថ្លាៗ​ម្តង​ក្នុង​មួយ​សប្តាហ៍ ឬ​ប៉ូ​លា​ក្រចក ជាមួយនឹង Nylon Fiber ដើម្បី​បង្កើន​ភាពរឹងមាំ ។​
– ត្រូវមាន​ភាព​ថ្នម​ចំពោះ​ក្រចកដៃ និង​រូបរាង​របស់​វា​ផង ។ យក​ល្អ​គួរ តែ​កាត់​ក្រចក​ជា​រង្វង់ ថ្នមៗ ។​
​ ​
​មិនត្រូវ​ប្រើប្រាស់​ឧបករណ៍ ជា​ប្រភេទ​ដេក ដើម្បី​ឈូស​ក្រចក ដែល​របើក​ចេញ​ឡើយ ៕ ដោយ​ ៖ health.com.kh

#