ដាក់គុក​បព្វជិត​កាតូលិក​ថ្នាក់ខ្ពស់​ម្នាក់​ ចំពោះ​ការរំលោភ​កុមារ​

415
ចែករម្លែក
  • 18
    Shares

​អតីត​អ្នក​កាន់​លុយ​នៅ​បុរី​វ៉ា​ទី​កង់ គឺ កាឌីណាល់ ច​ច ផេ​ល (George Pell)​ត្រូវបាន​តុលាការ​អូស្ត្រាលី​មួយ​កាត់ទោស​ដាក់គុក​៦​ឆ្នាំ​ កាល​ពី​ថ្ងៃ​ពុធ​ទី​១៣​មីនា ចំពោះ​ការរំលោភ​​ផ្លូវភេទ​លើ​ក្មេងប្រុស​អ្នក​ច្រៀង​ក្នុង​ព្រះវិហារ​ចំនួន​២​នាក់​នៅ​ក្រុង​មែ​ល​ប៊ឺន ​នា​ទសវត្សរ៍​១៩៩០​។​

​ផេន អតីត​ទីប្រឹក្សា​កំពូល​របស់​សម្តេច​ប៉ាប ហ្វ្រង់​ស៊ីស ជា​កាឌីណាល់​(​ងារ​ជាន់ខ្ពស់​សម្រាប់​អ្នកបួស​ក្នុង​សាសនា​គ្រិស្ត​)​ខ្ពស់​បំផុត​ដែល​ត្រូវបាន​កាត់ទោស​ចំពោះ​បទល្មើស​លើ​កុមារ​។​

​ទោះជា​យ៉ាងណា ផេ​ល វ័យ​៧៧៧​ឆ្នាំ នៅតែ​អះអាងថា​លោក​គ្មាន​ទោស​និង​បាន​ប្តឹង​ឧទ្ធរណ៍ ដែល​នឹង​ត្រូវ​បើក​សវនាការ​នៅ​ខែមិថុនា​។​

​បើ​តាម​ឯកសារ​បណ្តឹង ការប្រព្រឹត្ត​ល្មើស​លើ​កុមារា​វ័យ​១៣​ឆ្នាំ បាន​កើត​ឡើង​ក្រោយ​ការជួបជុំ​សូត្រធម៌​នៅ​ថ្ងៃអាទិត្យ ​កាលពី​ចុងឆ្នាំ​១៩៩៦​និង​ដើមឆ្នាំ​១៩៩៧​នៅក្នុង​បន្ទប់​មួយ​​និង​ផ្លូវ​តូច​មួយ​ក្នុង​ព្រះវិហារ​St Patrick’s Cathedral​ក្នុង​ក្រុង​មែ​ល​ប៊ឺន កន្លែង​ដែល​លោក​ផេវ​ធ្វើជា​ប្រធាន​អ្នកបួស​៕​ដោយ​៖​វាសនា​

កាឌីណាល់ ច​ច ផេវ ទៅ​ដល់​តុលាការ​ក្រុង​មែ​ល​ប៊ឺន កាលពី​ថ្ងៃ​២៧ កុម្ភៈ​ឆ្នាំ​២០១៩