ដាក់គុក​បុរស​វៀតណាម​៣​នាក់​ចំពោះ​ការ​វាយ​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​

229

​តុលាការ​វៀតណាម​មួយ​បាន​កាត់ទោស​បុរស​បី​នាក់​ដោយ​សំរេច​ដាក់គុក​សរុប​ជិត​១៩​ឆ្នាំ​ដោយ​សារ​វាយ​គ្រូពេទ្យ​ម្នាក់​នៅ​មន្ទីរពេទ្យ​មួយ​កាលពី​ឆ្នាំទៅ​។​

​កាលពី​ថ្ងៃ​០៤​មេសា ឆ្នាំ​២០១៨ តុលាការ​ក្រុង​ដុង ហូ​យ ខេត្ត​ក្វាង ប៊ីញ បាន​បើកសវនាការ​កាត់ទោស​ជន​ទាំង​៣​ដែល​បាន​បង្ក​ជម្លោះ​និង​វាយ​វេជ្ជបណ្ឌិត​ម្នាក់​នៅ​មន្ទីរពេទ្យ​Cuba Friendship​។​តុលាការ​បាន​ដាក់ទោស​បុរស​ឈ្មោះ​ឡេ មី​ញ ហាយ អោយ​ជាប់គុក​៧​ឆ្នាំ​កន្លះ ខណៈ​២​នាក់​ទៀត​ជាប់គុក​៥​ឆ្នាំ​កន្លះ​ដែល​សរុបគ្នា​ទៅ​ជាប់គុក​ជិត​១៩​ឆ្នាំ​។​

​ឧបទ្ទវហេតុ​វាយដំ​បាន​កើត​ឡើង​នៅ​ពេល​បុរស​ទាំង​៣​បាន​ទៅ​សួរសុខទុក្ខ​មិត្ត​ម្នាក់​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។​ខណៈ​វេជ្ជបណ្ឌិត ត្រឹន វ៉ាន សឺ​ន​និង​គ្រូពេទ្យ​៤​នាក់​ទៀត​កំពុង​ព្យាបាល​របួស​អោយ​មិត្ត​របស់គេ ជន​ទាំង​៣​បាន​ហៅ​អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ទៅ​សួរនាំ នៅ​ក្រៅ​បន្ទប់​ពេទ្យ​តែ​ពួកគេ​បែរជា​ឈ្លោះ​និង​វាយ​​អ្នកបើករថយន្ត​ដល់​សន្លប់​។​ឃើញ​ហេតុការណ៍​ដូច្នេះ គ្រូពេទ្យ​ត្រឹន វ៉ាន សឺ​ន​បាន​រត់​ទៅ​ជួយ​អ្នក​ដែល​ត្រូវ​គេ​វាយ​អោយ​សន្លប់​តែ​អ្នក​ទាំង​បី​មិន​សប្បាយចិត្ត​រួច​​ក៏​វាយ​គ្រូពេទ្យ​បន្ថែមទៀត ជាហេតុ​នាំ​អោយ​លោក​គ្រូពេទ្យ​ត្រឹន វ៉ាន សឺ​ន រងរបួស​ជាច្រើន​កន្លែង​៕​ដោយ​:​វាសនា​

​ជន​ទាំង​បី​ជាប់ចោទ​ពី​បទ​បង្ក​របួសស្នាម​ដោយ​ចេតនា